កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងដើម្បីបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាដោយរួមទាំងការដោះលែងចំណាប់ថ្នូរ

2024/01/17 03:19:02 pm        426

ក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតាបាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។

ពួកគេនិយាយថា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយកាតា និងបារាំង ថ្នាំពេទ្យនឹងត្រូវផ្តល់ទៅឱ្យចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

ជាថ្នូរមកវិញ អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជាមូលដ្ឋានបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ ស្ថានភាពក្នុងដែនដីមួយនេះ មានសភាពធ្ងន់ធ្ងរ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអស់រយៈពេលជាងបីខែ មកនេះ។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនិយាយថា ខ្លួនសង្ឃឹមថា កិច្ចពិភាក្សាបន្ថែមទៀតអាចនាំទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារថា បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសកាតាដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងបែបនេះ។

លោកបានបន្ថែមថា ការពិភាក្សានេះមានលក្ខណៈហ្មត់ចត់ និងតានតឹងខ្លាំងណាស់។យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាឆាប់ៗ។ថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសកាតា លោកម៉ាចេដអាល់ អានសារី(Majed Al Ansari)បានប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីជំនួយ។

នៅក្រោមកិច្ចព្រមព្រៀង ការផ្គត់ផ្គង់មនុស្សធម៌ នឹងចាកចេញពីរដ្ឋធានី ដូហ(Doha) ប្រទេសកាតា ទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធនេះ ។ ជំនួយនឹងត្រូវដឹកជញ្ជូនចូលទៅតំបន់ហ្កាហ្សា ដើម្បីបញ្ជូនទៅកាន់ដៃជនស៊ីវិល ខណៈថ្នាំពេទ្យនឹងត្រូវទៅដល់ក្រុមជនជាតិអ៊ីស្រាអែលក្នុងដៃក្រុមហាម៉ាស។

ចំណាប់ខ្មាំងជាង ១៣២ នាក់ត្រូវបានគេគិតថានៅតែត្រូវបានជាប់ឃុំខ្លួននៅក្នុងតំបន់ ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm