សមត្ថកិច្ចកម្ពុជា ជួយសង្រ្គោះជនបរទេសពីការជួញដូរ ៥៦នាក់ ខណៈមេខ្លោងជួញដូរពីរនាក់​ជាជនជាតិបង់ក្លាដេស ត្រូវបានឃាត់ខ្លួន

2024/01/17 05:08:52 pm        1.3 K

នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិបង់ក្លាដេសពីរនាក់ប្តីប្រពន្ធដោយសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីនាំមនុស្សចេញ-ចូលឆ្លងដែនខុសច្បាប់(ការជួញដូរមនុស្សខុសច្បាប់) ខណៈ​ជន​បរទេស​ដែល​ត្រូវ​បាន​គេ​ជួញ​ដូ​រ​ចំនួន​៥៦នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​ក្នុង​ប្រតិបត្តិការ​ពីរ​ទីតាំង​ដាច់ដោយឡែកពីគ្នា។

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង ទី១ សណ្ឋាគារមួយកន្លែង ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ និងទី២ ផ្ទះសំណាក់មួយកន្លែង សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដោយ​បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ដោយក្នុង​នោះពី​រ​នាក់​ប្តី​ប្រព័ន្ធ​ជា​ជនជាតិ​បង់ក្លាដេស​ត្រូវ​បានសង្ស័យជាអ្នកជួញដូរមនុស្សខុសច្បាប់ ខណៈ ៥៦នាក់​ ជា​ជន​បរទេស​ដូចគ្នា​តែ​ជាជន​រងគ្រោះ។

យោងតាមប្រភពរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះគឺបាន ឡើយ​បន្ទាប់ពីទទួលបានបណ្ដឹងអន្តរាគមន៍ ឲ្យជួយសង្គ្រោះពីជនជាតិបង់ក្លាដេសម្នាក់ តាម​រយៈ​ប្រព័ន្ធ Hotline កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

ជនបរទេស​ដែលជាជនរងគ្រោះចំនួន៥៦នាក់នោះ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែង​រក​ការងារ​ធ្វើ ហើយសម្រាប់ជនរងគ្រោះណាមិនចេះអង់គ្លេស និងកុំព្យូទ័រ នឹងត្រូវបញ្ជូន​បន្ត​ទៅ​ប្រទេស​ថៃ និងម៉ាឡេស៊ី មួយតង់ទៀត។

យ៉ាងណាក៏​ដោយជនរងគ្រោះជាជនបរទេសទាំង៥៦នាក់នោះ ត្រូវបានអាជ្ញាធរ​កម្ពុជា​ជួយ​សង្រ្គោះ​ទាន់​ពេលវេលា ហើយបច្ចុប្បន្នជនរងគ្រោះទាំង ៥៦នាក់ បានប្រគល់ឲ្យទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធ​ករណី​នាំ​មនុស្សចេញឆ្លងដែនខុសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​អនុវត្ត​តាម​នីតិ​វិធីច្បាប់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm