ក្រុមអ្នកជំនាញសិទ្ធិមនុស្សUN ព្រមានពីការកើនឡើងអំពើប្រល័យពូជសាសន៍ ខណៈពលរដ្ឋហ្កាហ្សាគ្រប់គ្នាអត់ឃ្លាន

2024/01/17 06:26:36 pm        351

ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានព្រមានថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋហ្កាហ្សា ប្រមាណ៨០%នៃចំនួនប្រជាជនសរុប កំពុងប្រឈមនឹងគ្រោះទុរភិក្ស ឬគ្រោះមហន្តរាយនៃភាពអត់ឃ្លាននៅទូទាំងពិភពលោក។

ការបញ្ចេញតួលេខនេះ បានកើតឡើងនៅពេល ពួកគេបានលើកឡើងពីភាពអាសន្នផ្នែកមនុស្សធម៌មិនធ្លាប់មាននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងការប្រឈមនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់រងការឡោមព័ទ្ធមួយនេះ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សបាននិយាយថា បច្ចុប្បន្ននេះ មនុស្សគ្រប់រូបនៅក្នុង ហ្កាហ្សា កំពុងស្រេកឃ្លាន ក្នុងនោះមួយភាគបួននៃចំនួនប្រជាជនសរុប កំពុងស្រេកឃ្លាន និងព្យាយាមស្វែងរកអាហារ និងទឹកផឹក ហើយទុរ្ភិក្សជិតមកដល់ ។

ក្រុមអ្នកជំនាញខាងលើបានបន្ថែមថា កង្វះអាហារូបត្ថម្ភ និងការថែទាំសុខភាពមិនបានគ្រប់គ្រាន់ កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃរបស់ពួកគេ ហើយកុមារទាំងអស់ដែលមានអាយុក្រោម ៥ ឆ្នាំ សរុបប្រហែល ៣៣៥.០០០ នាក់ ងាយនឹងទទួលរងនូវផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលជាការគំរាមកំហែងនៃភាពអត់ឃ្លានបន្តកើនឡើង។

ក្រុមអ្នកជំនាញរួមមានលោកស្រីហ្វ្រានសេស្កា អាល់បានីស (Francesca Albanese) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំដែនដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ១៩៦៧ លោកស្រី រីម អាល់សាឡឹម (Reem Alsalem) អ្នករាយការណ៍ពិសេសស្តីពីអំពើហិង្សាលើស្ត្រី និងកុមារី និងលោក ផេដ្រូអារ៉ូចូ អាហ្គូដូ(Pedro Arrojo Agudo) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សចំពោះទឹកស្អាត និងអនាម័យ និងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិទទួលបានអាហារ ការអប់រំ សិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបានភាពរីករាយនៃស្តង់ដារសុខភាពផ្លូវកាយ និងផ្លូវចិត្តខ្ពស់បំផុតដែលអាចសម្រេចបាន សិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ និងសិទ្ធិមនុស្សស្ដីពីការភៀសខ្លួននៅក្នុងប្រទេស។

ក្រុមអ្នកជំនាញនិយាយថា យើង បានប្រកាសអាសន្ននៃហានីភ័យអំពើប្រល័យពូជសាសន៍ជាច្រើនដងរួចមកហើយ ដែលជាការក្រើនរំម្លឹកទៅដល់រដ្ឋាភិបាលនានា ថា ពួកគេមានតួនាទីទប់ស្កាត់អំពើប្រល័យពូជសាសន៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm