សាលី អ៊ូ​មើ​ត នឹង​ចូលរួម​ព្រឹត្តិការណ៍ Jet Ski World Series 2021 នា​ខែក្រោយ​

2021/06/25 10:29:58 am        100

​ម៉ូតូ​ទឹក​៖ វីរ​កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា សាលី អ៊ូ​មើ​ត បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ប្រែ​ងហ្វឹកហាត់​ជាខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក Jet Ski World Series 2021-2022 ដែល​គ្រោង​ចាប់ផ្ដើម​នា​ចុងខែ​កក្កដា​ខាងមុខ ខណៈ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះនឹងធ្វើ​ការប្រកួត ៣​ជុំនៅ​ទ្វីប​ចំនួន ៣ ដើម្បី​កាត់សេចក្ដី​រក​ជើងឯក។​

​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ឆ្នាំ​២០១៨ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នឹង​ធ្វើ​ការប្រកួត ៣​ជុំ​ដោយ​ផ្ដើម​ពី​តំបន់​អឺរ៉ុបដែល​ប្រទេស​ប៉ូឡូញ​ទទួល​បាន​សិទ្ធ​ម្ចាស់​ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ជុំ​ទី​២ នឹង​ប្រកួត​នៅ​សហរដ្ឋអាមេរិកចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាត់សេចក្ដី​នឹង​ប្រកួត​នា​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២។​ ​អ៊ូ​មើ​ត បន្ដ​ថា ការប្រកួត​នេះ​ដូចគ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​ពិភពលោក​ កាលពី​ខែ​មេសា​កន្លងទៅ​នៅ​ប្រទេស​ថៃ​ដែរ តែ​ការប្រកួត​ដែល​ពន្យារពេល​ពី​ឆ្នាំ​២០២០ មក​នោះ​ធ្វើឡើង​តែ ១​ជុំ​ប៉ុណ្ណោះដោយ​សារ​វិបត្តិ​កូ​វីដ​-១៩។ ប៉ុន្តែ​ឆ្នាំនេះ​នឹង​មាន​ការប្រកួតប្រជែង​ខ្លាំង ដ្បិត​ត្រូវ​ធ្វើ​ឡើង ៣​ទ្វីប​ដែល​ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង តែ អ៊ូ​មើ​ត បាន​ប្ដេជ្ញា​នឹង​ព្យាយាម​ហ្វឹកហាត់ ពិសេស​ហាត់​សមជា​មួយ​ម៉ូតូ​ថ្មី​របស់​ខ្លួនដើម្បី​ដណ្ដើម​លទ្ធផល​ល្អ​ជូន​កម្ពុជា និង​ក្លិប​របស់​ខ្លួន​នៅ​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា កីឡាករ​ខ្មែរឥស្លាម សាលី អ៊ូ​មើ​ត នឹង​បន្ដ​ធ្វើ​ការប្រកួត​លើ​វិញ្ញាសា​ស្គី​ឈរ ឬ Ski GP ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ បន្ទាប់ពី​រូបគេ​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រក្នុងនាម​កីឡាករ​អាស៊ី​ដំបូង​គេ ដែល​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៤ ក៏ដូចជា​ចំណាត់ថ្នាក់ Top-10 ក្នុង​ការ​ប្រកួត Jet Ski World Series 2020-2021 នៅ​ប្រទេស​ថៃ កាលពី​ខែមេសា​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm