អារ៉ាប៊ីសាអូឌីតអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

2024/01/17 11:48:28 am        403

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថារាជាណាចក្រនេះអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយត្រូវបានឈានដល់ដែលរួមបញ្ចូលភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ការពិភាក្សាប្រកបដោយមហិច្ឆិតា ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបង្ហាញសញ្ញានៃការបន្ធូរបន្ថយ។

ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីនហ្វាហាន (Faisal bin Farhan) បានមានបន្ទូលប្រាប់ក្រុមប្រជុំមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស ថា «យើងយល់ស្របថាសន្តិភាពក្នុងតំបន់អាចរួមមានសន្តិភាពសម្រាប់អ៊ីស្រាអែល ប៉ុន្តែវាអាចកើតឡើងបានតែតាមរយៈសន្តិភាពសម្រាប់ប៉ាឡេស្ទីន ដោយផ្ដល់ជារដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះ»។

ព្រះអង្គម្ចាស់ ហ្វៃសាល មានបន្ទូលថា ការធានាសន្តិភាពក្នុងតំបន់ តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជា «អ្វីមួយដែលយើងពិតជាកំពុងធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ហើយវាពាក់ព័ន្ធខ្លាំងជាងនៅក្នុងបរិបទនៃតំបន់ហ្កាហ្សា»។

ការធានាឲ្យមានកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីភាពជាមួយអារ៉ាប៊ីសាអូឌីត នឹងក្លាយជារង្វាន់ដ៏ធំសម្រាប់អ៊ីស្រាអែល បន្ទាប់ពីខ្លួនបានបង្កើតទំនាក់ទំនងការទូតជាមួយអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ហើយអាចផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៃមជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am