ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ជំរុញឱ្យលោកខាងលិចបន្តដាក់សម្ពាធលើរុស្ស៊ី

2024/01/17 07:25:05 pm        437

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារ (១៦ មករា) បានជំរុញឱ្យលោកខាងលិចបន្តរឹតបន្តឹងការដាក់សម្ពាធលើមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន និងបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ ដើម្បីធានាថាទីក្រុងមូស្គូ មិនទទួលបានជោគជ័យក្នុងសង្គ្រាមរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស (Davos) ក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយថា ការស្ទាក់ស្ទើររបស់លោកខាងលិចក្នុងការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ និងការភ័យខ្លាចនៃការកើនឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី បានធ្វើឱ្យខាតបង់ពេលវេលា និងអាយុជីវិតមនុស្សជាច្រើន ហើយអាចអូសបន្លាយការប្រយុទ្ធគ្នារាប់ឆ្នាំទៀត។

ជាមួយនឹងការគាំទ្រក្នុងសម័យសង្រ្គាមដ៏រឹងមាំរបស់លោកខាងលិចសម្រាប់ទីក្រុងគីវ ដែលឥឡូវនេះកំពុងជួបឧបសគ្គស្របពេលមានជម្លោះនយោបាយនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រជាជនអឺរ៉ុបចាំបាច់ត្រូវយល់ថាផែនការរបស់លោកពូទីន មិនមែនត្រឹមតែសង្គ្រាមនៅអ៊ុយក្រែនទេ។

រយៈពេលជិតពីរឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានពេញលេញរបស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការបង្កកជម្លោះនៅតាមខ្សែសមរភូមិបច្ចុប្បន្នរបស់ខ្លួន។ លោកបានបន្ថែមថា ការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ចាំបាច់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ហើយថាកង្វះទណ្ឌកម្មលើវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាការបង្ហាញពីភាពទន់ខ្សោយរបស់លោកខាងលិច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm