ឯកឧត្តម លី ធុជ៖ សម្តេចធិបតី តែងតែផ្សព្វផ្សាយពីសក្តានុពលជាតិរាល់ជំនួប និងវេទិកានានាលើឆាកអន្តរជាតិ

2024/01/17 08:11:15 pm        429

កំពង់ចាម៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិក្នុងរាល់ជំនួប និងវេទិកានានាលើឆាកអន្តរជាតិដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង​ជាប្រធាន​ក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម តាង នាម​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និង​សំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តម លី ធុជ បញ្ជាក់ថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី។ ដូច្នេះក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមបានណែនាំឱ្យសមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សា ធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។

ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាល ដែល​បានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានស្និទ្ធស្នាល និងស្អាតស្អំ។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះ​ជួយគ្នាទៅវិញទៅមកដោយត្រូវចាត់ទុកថារាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ​ដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់​បម្រើផលប្រយោជន៍​ដល់មូលដ្ឋាន៕ដោយ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm