កម្ពុជាគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការបទប្បញ្ញត្តិថ្មីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើកដំបូងនៅត្រីមាសទី១ក្នុងឆ្នាំនេះ

2024/01/17 08:33:16 pm        585

នៅត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នូវបទប្បញ្ញត្តិថ្មី ការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ខណៈ​ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បានកំពុងជួបប្រជុំគ្នា ដើម្បីពិភាក្សា និងប្រមូលធាតុចូល ដើម្បី​ឆ្លើយ​តប​តាម​កំណើនតម្រូវការថាមពល។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន ក្រោយសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង បទប្បញ្ញត្តិស្តីពីការដំឡើង និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករានេះថា ការ​ប្រើ​ប្រាស់​ថា​មពលពន្លឺព្រះអាទិត្យត្រូវបានលើកទឹកចិត្តនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច​នេះ​ហើយ នៅឆ្នាំ២០២១៨ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញបទប្បញ្ញត្តិ ដែលមានឈ្មោះថា លក្ខ​ខណ្ឌ​ទូទៅក្នុ​ង​ការ​ភ្ចាប់​ប្រភព​អគ្គិសនី​ពី​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ទៅ​ជាមួយ​ប្រព័ន្ធ​អគ្គិសនី ឬជាមួយប្រព័ន្ធ​ប្រើប្រាស់​អគ្គិសនី​ដែល​ឋិតនៅ​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​បណ្តាញ​ជាតិ ដែលបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អគ្គិសនីធុនធំ-អ្នកប្រើប្រាស់តង់ស្យុងមធ្យម និងអ្នក​ប្រើប្រាស់​អគ្គិសនីធុនដុំ-អ្នកប្រើប្រាស់តង់ស្យុងខ្ពស់ អាចដំឡើង និង​ប្រើប្រា​ស់​ប្រប័ន្ធ​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា ហើយភ្ជាប់ជាមយយប្រព័ន្ធបណ្តាញជាតិ។

សូមជម្រាបជូនថា សេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការដំឡើង និងប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូលកម្ពុជា ដែលបានរៀបចំរួចរាល់ នឹងត្រូវធ្វើការពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​នេះ មានកំណត់អំពីគោការណ៍ និងលក្ខខណ្ឌសំខាន់ៗដូចជា៖ គោលការណ៍​សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា , ការផ្សព្វផ្សាយអំពី​កូតា​សម្រាប់​ការ​ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើកដំបូលប្រចាំឆ្នាំ , នីតិវិធីសម្រាប់​ការ​ផ្លាស់​ប្តូរ​ទំហំ​នៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមានស្រាប់ និង​ការ​គណនា​ថ្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm