ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ ដែលបង្កើនការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចរយៈពេលវែង

2024/01/17 09:02:10 pm        377

ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ ជាប់គ្នាក្នុងឆ្នាំ២០២៣ ដោយសារអត្រាកំណើតធ្លាក់ចុះ និងរលកនៃការស្លាប់ដោយសារវីរុស COVID-19 នៅពេលវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបានបញ្ចប់ បានបង្កើនល្បឿននៃការធ្លាក់ចុះដែលនឹងមានឥទ្ធិពលយូរអង្វែងលើសក្តានុពលកំណើនសេដ្ឋកិច្ច របស់ប្រទេសនេះ។

ការិយាល័យស្ថិតិជាតិបាននិយាយថាចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះពី២,៧៥ លាននាក់មកនៅត្រឹម១,៤០៩លាន ក្នុងឆ្នាំ២០២៣ ជាការធ្លាក់ចុះលឿនជាងកាលពីឆ្នាំ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១ក្នុងអំឡុងគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរនៃសម័យកាលរបស់លោក ម៉ៅសេទុង(Mao Zedong)។

ប្រទេសចិនបានឆ្លងកាត់ការកើនឡើងនៃវីរុស COVID-19 នៅទូទាំងប្រទេសកាលពីដើមឆ្នាំមុន បន្ទាប់ពីការតាមដានយ៉ាងតឹងរ៉ឹងរយៈពេលបីឆ្នាំ និងវិធានការដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រុមអាជ្ញាធរបានលុបចោលវិធានការទប់ស្កាត់ភ្លាមៗកាលពីខែធ្នូ ឆ្នាំ ២០២២។

អត្រាកំណើតរបស់ប្រទេសនេះ បានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែមួយ ដែលបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ ២០១៥ និងលំហូរអ្នកចូលទៅរស់នៅក្នុងទីក្រុងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនោះ។ ដូចទៅនឹងការរីកចំរើនផ្នែកសេដ្ឋកិច្ចមុនៗនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រជាជនដ៏ច្រើន បានផ្លាស់ប្តូរទីលំនៅពីកសិដ្ឋានជនបទនានារបស់ប្រទេសចិន ចូលទៅកាន់ទីក្រុង ជាទីដែលការមានកូនមួយៗ ត្រូវចំណាយច្រើនជាងជនបទ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាបានឈ្នះដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុន ដោយជំរុញឱ្យមានការជជែកវែកញែកកាន់តែច្រើនអំពីគុណសម្បត្តិនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅប្រទេសចិនមួយចំនួនទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសនៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm