ប្រធានការិយាល័យសារព័ត៌មាន Al Jazeera ចាកចេញពីហ្កាហ្សា ក្រោយការវាយប្រហារបានសម្លាប់កូន ប្រពន្ធ និងសហការី

2024/01/17 10:22:45 pm        130

លោក Wael al-Dahdouh ប្រធានការិយាល័យសារព័ត៌មាន Al Jazeera នៅតំបន់ហ្កាហ្សា បានចាកចេញពីទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រពន្ធរបស់ខ្លួន កូនជាច្រើននាក់ និងសហការីម្នាក់។

ស្ថានភាពរបស់លោកDahdouh កាន់ទុក្ខគ្រួសាររបស់ខ្លួន និងការភៀសខ្លួនដោយថ្មើរជើងពីទីក្រុងហ្កាហ្សា ត្រូវបានចាក់ផ្សាយពាសពេញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន AFP នៅតំបន់ហ្កាហ្សាភាគខាងត្បូង បុរសវ័យ៥៣ឆ្នាំរូបនេះ បាននិយាយថាខ្លួនបានឆ្លងកាត់ប៉ុស្តិ៍ព្រំដែនរ៉ាហ្វា(Rafah) ជាមួយប្រទេសអេហ្ស៊ីប។

លោក Dahdouh បាននិយាយថា ខ្លួននឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសកាតា ជាកន្លែងដែលខ្លួននឹងទទួលការវះកាត់សម្រាប់មុខរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន ដែលបានសម្លាប់អ្នកថតរូប Samer Abu Daqqa របស់បណ្តាញសារព័ត៌មាននេះ ដែលមានមូលដ្ឋាននៅកាតា និងអ្នកផ្សេងទៀត។

ប្រពន្ធរបស់លោក កូនពីរនាក់ និងចៅប្រុសម្នាក់ បានស្លាប់នៅក្នុងខែតុលា ការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល ខណៈដែលកូនប្រុសច្បងរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងខែនេះ ដែលកំណត់គោលដៅទៅលើរថយន្តមួយគ្រឿងនៅព្រំដែនរ៉ាហ្វា។

លោក Dahdouh បានប្រាប់សារព័ត៌មានAFPថា ខ្លួនបានចូលទៅក្នុងប្រទេសអេហ្ស៊ីបជាមួយនឹងសាច់ញាតិម្នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីកូន៤ នាក់របស់លោក បានឆ្លងកាត់កាលពីសប្តាហ៍មុន ។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm