រដ្ឋសភា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល

2024/01/17 10:47:54 pm        139

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(UN-OHCHR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោកស្រី Rouieda El Hage បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និងសហការី។ លោកស្រី បានអបអរសាទរ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ ហើយបានបញ្ជាក់ថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានរដ្ឋសភានេះ ជាជោគជ័យមួយនៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាផងដែរ។

លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងUNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ជាពិសេសគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាដើម។  

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានទទួលជួប លោកស្រី Rouieda El Hage និងសហការី ដោយផ្ទាល់នាពេលនេះ។ សម្តេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណចំពោះUNHCHRដែលបានរួមចំណែកក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា មានឆន្ទះយ៉ាងមុះមុតក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដែលជាសិទ្ធិសកលរបស់ពលរដ្ឋ។ សម្តេចបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស។ 

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនានិងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ 

រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនានាដែលលើកស្ទួយដល់សិទ្ធិមនុស្សធំៗ បានចំនួន៨ ។ រដ្ឋសភាកម្ពុជាមានគណៈកម្មការទទួលបន្ទុកវិស័យ សិទ្ធិមនុស្ស ដែលធ្វើការជិតស្និទ្ធ ជាមួយពលរដ្ឋ ដែលនៅសភាបណ្តាប្រទេសជាច្រើនលើសកលលោក ពុំមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស ឡើយ។

 សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើដំណាក់កាលនៃការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តតាមរយៈសំឡេងឆ្នោតរបស់ពលរដ្ឋ។ ការបោះឆ្នោត ដោយសន្តិវិធី គ្មានអំពើហិង្សា កាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដែលមាន១៨គណបក្សនយោបាយបានចូលរួមប្រកួតប្រជែង ហើយពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ នៅក្នុងរដ្ឋសភា រីឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ហើយក្នុងអាណត្តិទី៧ នេះ បានចាត់ទុកមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របញ្ចកោណ៖ គឺអភិបាលកិច្ចល្អ ។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm