រដ្ឋមន្ត្រីកាណាដានិយាយថា ការអនុញ្ញាតសិក្សាដល់និស្សិតពីប្រទេសឥណ្ឌា ធ្លាក់ចុះខ្លាំងដោយសារជម្លោះ

2024/01/17 11:07:28 pm        106

ចំនួននៃការអនុញ្ញាតការសិក្សារបស់កាណាដា ដែលចេញដល់និស្សិតឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីចុងឆ្នាំមុន បន្ទាប់ពីឥណ្ឌាបានបណ្តេញអ្នកការទូតកាណាដា ដែលដំណើរការលើការអនុញ្ញាតនេះ ហើយមាននិស្សិតឥណ្ឌាតិចជាងមុនដែលបានដាក់ពាក្យ ដោយសារតែជម្លោះការទូតជុំវិញការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់កាណាដា ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក ម៉ាក មីលឡឺ (Marc Miller) បានបន្ថែមនៅក្នុងបទសម្ភាសន៍មួយថា លោកជឿថាចំនួននៃការអនុញ្ញាតការសិក្សាដល់ប្រជាជនឥណ្ឌា ទំនងជាមិនងើបឡើងវិញក្នុងពេលឆាប់ៗនេះទេ។ ភាពតានតឹងការទូតបានផ្ទុះឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) កាលពីខែមិថុនា បាននិយាយថាមានភស្តុតាងដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងការសម្លាប់លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) នៅខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia)។

លោក មីលឡឺ បាននិយាយថាភាពតានតឹងទំនងជាដាក់បន្ទុកលើតួលេខនិស្សិតបន្តទៀត។ ប្រជាជនឥណ្ឌាបានបង្កើតក្រុមនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមានច្រើនជាង ៤១ភាគរយ ឬប្រហែលនឹង ២២៥.៨៣៥នាក់ នៃការអនុញ្ញាតទាំងអស់ដែលឲ្យទៅពួកគេនៅឆ្នាំ២០២២។

និស្សិតអន្តរជាតិគឺជាចំណូលសាច់ប្រាក់ដ៏សំខាន់សម្រាប់បណ្ដាសាកលវិទ្យាល័យកាណាដា ខណៈដែលពួកគេរកចំណូលបានប្រហែល ២២ពាន់លានដុល្លារកាណាដា ពោលគឺប្រហែល ១៦,៤ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ហើយការធ្លាក់ចុះនៃតួលេខនិសិ្សតនេះនឹងបង្កជាបញ្ហាដល់ស្ថាប័នអប់រំទាំងនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm