ចិន ព្រមានអាមេរិក ចំពោះការបង្កើនការវាយប្រហារលើក្រុមហ៊ូទី

2024/01/17 11:41:35 pm        379

ប្រទេសចិន កំពុងព្រមានសហរដ្ឋអាមេរិកប្រឆាំងទៅនឹងការកើនឡើងនៃការវាយប្រហាររបស់ខ្លួន ទៅលើក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ខណៈជម្លោះនៅសមុទ្រក្រហមមានការគំរាមកំហែងកើនឡើងដល់ផលប្រយោជន៍សេដ្ឋកិច្ច និងការទូតរបស់ទីក្រុងប៉េកាំង។ យុទ្ធនាការរយៈពេលជាច្រើនខែរបស់ក្រុមហ៊ូទី ដើម្បីរឹតបន្តឹងចរាចរណ៍តាមផ្លូវសមុទ្រឆ្លងកាត់ផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា គឺជាការគម្រាមកំហែង ជាពិសេសចំពោះប្រទេសចិន ដែលពឹងផ្អែកខ្លាំងលើព្រែកជីក ស៊ុយអេ (Suez) និងច្រកសមុទ្រ Bab-el-Mandeb ដើម្បីដឹកជញ្ជូនផលិតផលចិនទៅកាន់ទីផ្សារអឺរ៉ុប។ ប្រទេសចិន ក៏ពឹងផ្អែកខ្លាំងជាងសហរដ្ឋអាមេរិក លើការនាំចូលប្រេង និងឧស្ម័ន ពីប្រទេសដូចជា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ង់ និងប្រទេសកាតា។អ្នកនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង លោកស្រី Mao Ning បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិន មានការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងនៅសមុទ្រក្រហម ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យកើនឡើង។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធដើរតួនាទីស្ថាបនា និងទទួលខុសត្រូវ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាពនៅសមុទ្រក្រហម ដែលបម្រើផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ ក្នុងកម្រិតកាន់តែទូលំទូលាយ ការតបតគ្នាដោយយោធាដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងក្រុមហ៊ូទី បានគំរាមកំហែងដល់ផលប្រយោជន៍ការទូតនៅមជ្ឈិមបូព៌ារបស់ប្រទេសចិន។ កិច្ចព្រមព្រៀងមួយផ្នែក គឺផ្អែកលើការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីរ៉ង់ ចំពោះប្រទេសចិនក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ផ្នែកយោធាទៅដល់កងជីវពលយេម៉ែន និងរារាំង ការវាយប្រហាររបស់ ក្រុមហ៊ូទី លើប្រទេសអារ៉ាប៊ីសាអូឌីត និងគោលដៅអន្តរជាតិ។ យោងតាមមន្ត្រីអាមេរិក និងអារ៉ាប់ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានសរសើរដល់ប្រតិបត្តិការនៅសមុទ្រក្រហមរបស់ក្រុម ហ៊ួទី ហើយអង្គភាពយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ ដែលជាកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានបង្កប់បុគ្គលិកក្នុងចំណោមកងកម្លាំងរបស់កងជីវពលយេម៉ែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm