ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ F1 នៅចក្រភពអង់គ្លេសទីលាន Silverstone នៅខែកក្កដាខាងមុខ នឹងបើកឱ្យមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ប្រមាណ ១៤ម៉ឺននាក់។ ចំនួនដ៏ច្រើននេះ នឹងធ្វើអោយ F1 ជាព្រឹត្តិការណ៍កីឡានៅអង់គ្លេសដំបូងគេ ដែលបើកឱ្យអ្នកគាំទ្រចូលទស្សនាច្រើនជាងគេ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគរាតត្បាត Covid-19។

អ្នករៀបចំការប្រកួតនៅទីលាន Silverstone បញ្ជាក់ថា បានធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរសុខាភិបាល មុននឹងឈានដល់ការសំរេចចិត្តនេះ។ F1 នៅ British Grand Prix នៅចក្រភពអង់គ្លេសនឹងដំណើរការនៅថ្ងៃទី១៨ ខែកក្កដា។ F1 ពិភពលោករដូវកាល ២០២១ នេះដំណើរការបាន ៧ទីលានហើយ ដោយចុងក្រោយនេះកាលពីចុងសប្តាហ៍កន្លងទៅនៅប្រទេសបារាំង កីឡាករហូឡង់របស់ក្រុម Red Bull , Max Verstappen ជាអ្នកឈ្នះ និងកំពុងនាំមុខក្នុងតារាងជើងឯកពិភពលោកពីលើជើងឯកពិភពលោក ៧សម័យ Lewis Hamilton ១២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ