ចិន៖ ប្រជាជនកោះតៃវ៉ាន់ភាគច្រើន មិនមែនជាគោលដៅនៃការគំរាមកំហែងដោយកម្លាំងយោធាឡើយ

2024/01/17 11:45:17 pm        334

រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធ (ទី១៧ ខែមករា) នេះថា ជំហររបស់ចិនដែលថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ គឺសំដៅលើការជ្រៀតជ្រែកពីបរទេស និងក្រុមអ្នកបំបែកខ្លួនមួយចំនួនតូចប៉ុណ្ណោះ ដោយបន្ថែមថា ខ្លួនមានឆន្ទៈ «ក្នុងការបង្រួបបង្រួមដោយសន្តិភាព»។

រដ្ឋបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ប៉ុន្តែបានផ្តល់ការចរចាម្តងហើយម្តងទៀតដែលតែងត្រូវបានបដិសេធ។ ហើយប្រជាជនរបស់កោះនេះ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានបោះឆ្នោតជ្រើសរើសលោក Lai Ching-te របស់គណបក្សដែលកំពុងកាន់អំណាច គឺប្រជាធិបតេយ្យជឿនលឿន (DPP) ដែលចិនចាត់ទុកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់នោះ ជាមេដឹកនាំបន្ទាប់ ទោះបីជាមានសំឡេងតិចជាងពាក់កណ្តាលក៏ដោយ។ គណបក្ស DPP ក៏បាត់បង់សំឡេងភាគច្រើនដាច់ខាតក្នុងសភា នៅក្នុងការបោះឆ្នោតនេះផងដែរ។

អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បានប្រាប់សន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំនៅទីក្រុងប៉េកាំងថា លទ្ធផលនៃការបោះឆ្នោតរបស់កោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរការពិត ដែលថា កោះនេះជារបស់ចិននោះឡើយ ហើយនៅទីបំផុតនឹងត្រូវបាន «បង្រួបបង្រួម»។

លោក Chen បាននិយាយថា៖ «ការមិនសន្យារបស់យើង ក្នុងការបោះបង់ចោលនូវការប្រើប្រាស់កម្លាំងនោះ គឺពិតជាមិនបានផ្តោតលើជនរួមជាតិតៃវ៉ាន់នោះឡើយ។ យើងកំពុងកំណត់គោលដៅលើការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ និងចំនួនតិចតួចនៃក្រុមបំបែកខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ និងសកម្មភាពបំបែកខ្លួនរបស់ពួកគេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm