អ៊ីតាលី ស្លូវេនី និងក្រូអាត ពិភាក្សាអំពីការត្រួតពិនិត្យព្រំដែន និងកិច្ចសហប្រតិបត្តិការទេសន្តរប្រវេសន៍

2024/01/17 11:46:52 pm        302

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលី ស្លូវេនី និងក្រូអាត បានជួបប្រជុំគ្នា នៅជិតព្រំដែនក្រូអាត-ស្លូវេនី កាលពីថ្ងៃអង្គារ (ទី១៦ ខែមករា) ដើម្បីពិភាក្សាអំពីការត្រួតពិនិត្យព្រំដែន និងកិច្ចសហប្រតិបត្តិការនគរបាលព្រំដែន ទាក់ទងនឹងអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត។

រដ្ឋមន្ត្រីបានជួបប្រជុំគ្នានៅទីក្រុង Buzet ដែលមានរយៈពេល ៣ខែបន្ទាប់ពីអ៊ីតាលីបានស្ដារការត្រួតពិនិត្យនគរបាលឡើងវិញ នៅតាមព្រំដែនភាគឦសានរបស់ខ្លួន ដោយផ្អាកការចរាចរដោយសេរី ដែលត្រូវបានអនុញ្ញាតជាធម្មតា នៅក្នុងប្រទេសសហភាពអឺរ៉ុបភាគច្រើន ក្រោមសន្ធិសញ្ញា Schengen។ ស្លូវេនីក៏បានធ្វើដូចគ្នាដែរនៅតាមព្រំដែនជាមួយក្រូអាត និងហុងគ្រី ក្នុងខែតុលា ឆ្នាំ២០២៣។

អន្តោប្រវេសន៍គឺជាបញ្ហាដ៏ក្តៅគគុក នៅអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៥ មក នៅពេលដែលមនុស្សជាង ១លាននាក់ បានធ្វើដំណើរទៅដល់សមុទ្រមេឌីទែរ៉ាណេ ដែលភាគច្រើនតាមរយៈទូករបស់អ្នករត់ពន្ធ ដែលជំរុញឲ្យសហភាពអឺរ៉ុប រឹតបន្តឹងព្រំដែន និងច្បាប់សុំសិទ្ធិជ្រកកោនរបស់ខ្លួន។

ផ្លូវធ្វើដំណើររបស់បណ្ដាប្រទេសបាល់កង់ខាងលិចកាត់តាមទួរគី ប៊ុលហ្គារី ម៉ាសេដូនី និងស៊ែប៊ី គឺជាផ្លូវទេសន្តរប្រវេសន៍មួយផ្សេងទៀត ដើម្បីចូលទៅក្នុងសហភាពអឺរ៉ុប៕

នគរបាលព្រំដែន Frontex របស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា មានការឆ្លងកាត់ព្រំដែនមិនទៀងទាត់ប្រមាណជា ៣៨០.០០០នាក់ នៅទូទាំងប្លុក ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦។ ហើយយោងតាម Frontex បានឲ្យដឹងថា តួលេខនេះបង្ហាញពីការកើនឡើង ១៧ភាគរយ ធៀបនឹងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm