លោក Macron សន្យានឹងមានកំណែទម្រង់ទូលំទូលាយសម្រាប់បារាំង ខណៈលោកស្វែងរកការរៀបចំឡើងវិញ

2024/01/17 11:53:07 pm        327

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារ (ទី១៦ ខែមករា) បានប្រកាសនូវវិធានការដ៏ធំទូលាយមួយ ដែលរាប់ចាប់ពីការគ្រប់គ្រងម៉ោងតាមដានលើកាមេរ៉ារបស់កុមាររហូតដល់ការដំឡើងការបង់ប្រាក់ សម្រាប់ការឈប់សម្រាកពីឪពុកម្តាយ ក្នុងគោលបំណង ដើម្បីពង្រឹនូវអាណត្តិទី២ ឡើងវិញ ដែលត្រូវបានបំផ្លាញដោយកំណែទម្រង់របស់លោក ដែលមិនទទួលបានការពេញចិត្ត និងមានការជំទាស់តវ៉ា។

ក្នុងសន្និសីទសារព័ត៌មានដ៏កម្រ និងរយៈពេលវែង លោក Macron បានផ្តោតលើកង្វល់ប្រចាំថ្ងៃរបស់អ្នកបោះឆ្នោត ក្នុងនោះរួមទាំងសាលារៀន និងតម្លៃនៃការរស់នៅផងដែរ ដោយបញ្ជាក់ថា លោកចង់បើកទំព័រថ្មីលើកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍ ដែលត្រូវបានជំទាស់តវ៉ាកាលពីឆ្នាំមុន។ លោកបានបន្តថា៖ «ប្រទេសបារាំងនឹងកាន់តែរឹងមាំក្នុងពិភពនៃភាពចលាចលនេះ ប្រសិនបើយើងរួបរួមគ្នាកាន់តែខ្លាំងឡើង។ ខ្ញុំជឿជាក់ថា យើងមានទ្រព្យសម្បត្តិទាំងអស់ដែលយើងត្រូវការ ដើម្បីសម្រេចបានជោគជ័យ»។

ការមិនសប្បាយចិត្តចំពោះការកើនឡើងតម្លៃនៃការរស់នៅ និងការកែទម្រង់ កាលពីឆ្នាំមុន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវាយតម្លៃលើគុណសម្បត្តិរបស់លោក Macron និងឱកាសរបស់លោក នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនា ដែលគណបក្សរបស់លោកនៅយ៉ាងឆ្ងាយពីក្រោយគណបក្សស្ដាំជ្រុលនិយមរបស់លោកស្រី Marine Le Pen គឺគណបក្ស National Rally។ ដោយសំដៅទៅដល់បញ្ហានោះ លោក Macron បានបញ្ជាក់ពីផែនការកាត់បន្ថយពន្ធ សម្រាប់ប្រជាជនវណ្ណៈកណ្តាល ហើយបាននិយាយថា អគ្គិសនីនឹងនៅតែមានតម្លៃថោកជាងប្រទេសជិតខាងមួយចំនួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។

កាលពីសប្តាហ៍មុន ការជ្រើសរើសរបស់លោក Macron ក្នុងការតែងតាំងលោក Gabriel Attal វ័យ ៣៤ឆ្នាំ ដែលកំពុងឡើងប្រជាប្រិយភាពក្នុងរង្វង់អ្នកនយោបាយបារាំង ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសនោះ បានបង្ហាញរួចហើយពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី ក្នុងការធ្វើដំណើរឆ្ពោះទៅមុខ ហើយក្នុងពេលជាមួយគ្នា យកឈ្នះចិត្តអ្នកបោះឆ្នោតដែលមានអារម្មណ៍ខឹងសម្បា ដែលត្រូវបានល្បួងដោយគណបក្សស្តាំជ្រុលនិយមរបស់លោកស្រី Le Pen៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm