
ព្យុះដ៏មានឥទ្ធិពលធំមួយ បានបន្សល់ទុកនូវស្លាកស្នាមនៃការបំផ្លាញ នៅទូទាំងភាគខាងលិចប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃអង្គារ បណ្តាលឲ្យលំនៅឋានរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់។
ព្យុះរដូវក្តៅរយៈពេលខ្លី និងខ្លាំងក្លា បាននាំមកនូវព្រិល ខណៈរំលើងឬស និងធ្វើឲ្យដើមឈើបាក់ បំផ្លាញទ្រព្យសម្បត្តិចាប់ពីតំបន់ភ្នំទីក្រុង Perth រហូតដល់ទីក្រុង Wheatbelt ។
ទីក្រុង Perth បច្ចុប្បន្ន កំពុងមានរលកកម្តៅ ហើយកាលពីពេលព្រឹកថ្ងៃអង្គារ រលកកម្តៅបានឈានដល់ ៤១ អង្សាសេរ។ លំនៅឋាន និងទីតាំងអាជីវកម្មរហូតដល់៣៤.០០០កន្លែង បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារព្យុះនេះ។