
យោងតាមក្រុមអាជ្ញាធរក្នុងស្រុកបានអោយដឹងថា មីស៊ីលរុស្ស៊ីពីរគ្រាប់បានវាយប្រហារចំតំបន់អ្នកស្រុកមួយនៅកណ្ដាលក្រុងខាគីវដែលជាក្រុងធំបំផុតទីពីររបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ដែលបណ្ដាលឲ្យអគារជាច្រើនខ្នង រងខូចខាតយ៉ាងដំណំ និងមនុស្សយ៉ាងហោចណាស់១៧នាក់ រងរបួស។
តាមវីដេអូបានបង្ហាញក្រុមសង្រ្គោះកំពុងរុករកគំនរសម្ភារៈអគារដែលបាក់បែក និងរបស់របជាច្រើន នៅក្នុងមណ្ឌលវេជ្ជសាស្រ្ដដែលនៅជិតនោះ ខណៈកំពុងពន្លត់ភ្លើង។
អ្នកនាំពាក្យមកពីការិយាល័យរដ្ឋអាជ្ញាតំបន់ខាគីវ លោកឌីមីត្រូឈូបេនកូ (Dmytro Chubenko) បាននិយាយថា មីស៊ីលS-300 ត្រូវបានបាញ់ចេញពីតំបន់បេលហ្គូរ៉ូត ក្នុងប្រទេសរុស្ស៊ី។
អ្នកសារព័ត៌មាន Reuters អាចផ្ទៀងផ្ទាត់ទីតាំងនៃវីដេអូតាមរយៈសំណង់អគារ ទីតាំងដងសន្ទូច និងដើមឈើដែលត្រូវគ្នានឹងការបញ្ជាក់ភស្ដុតាង បន្ទាប់ពីរូបវីដេអូនេះត្រូវបានផ្ដល់ដោយអ្នកសារព័ត៌មាន
រ៉ូយទ័រម្នាក់ពីកន្លែងកើតហេតុ៕