សម្តេចប៉ាបថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីរ៉ាក់ ដោយអំពាវនាវប្រឆាំងនឹងការកើនឡើងនៃភាពតានតឹង

2024/01/18 01:50:29 am        298

សម្តេច ប៉ាប ហ្វ្រង់ស៊ីស ( Pope Francis) នៅថ្ងៃពុធនេះ បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើតំបន់ឃើដឌីនស្តង់ (Kurdistan) នៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង ហើយបានជំរុញឲ្យ ភាគីទាំងអស់ជៀសវាងការធ្វើឲ្យជម្លោះនៅមជ្ឈិមបូព៌ាកើនឡើង។

ការវាយប្រហារនេះ បានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអស្ថិរភាពកាន់តែអាក្រក់ នៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ក៏បានចូលជ្រៀតជ្រែកពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ។

សម្តេចប៉ាប បានមានព្រះបន្ទូល ក្នុងអំឡុងពេលជំនួបប្រចាំសប្តាហ៍របស់ព្រះអង្គ នៅឯបុរីវ៉ាទីកង់ថា៖«ខ្ញុំបង្ហាញពីភាពស្និទ្ធស្នាល និងសាមគ្គីភាពរបស់ខ្ញុំជាមួយជនរងគ្រោះ ជនស៊ីវិលទាំងអស់នៃការវាយប្រហារដោយមីស៊ីលដែលបានវាយប្រហារតំបន់ទីក្រុង Erbil ដែលជារដ្ឋធានីនៃតំបន់ស្វយ័តឃើដឌីស្តង់នៃប្រទេសអ៊ីរ៉ាក់»។

ព្រះអង្គ បានមានព្រះបន្ទូលទៀតថា៖«ទំនាក់ទំនងល្អរវាងប្រទេសជិតខាង មិនត្រូវបានកសាងឡើងដោយសកម្មភាពស្រដៀងគ្នានេះទេ ប៉ុន្តែជាមួយនឹងការសន្ទនា និងកិច្ចសហការ។ ខ្ញុំស្នើឲ្យអ្នកគ្រប់គ្នាជៀសវាងនូវជំហានណាមួយដែលជំរុញឲ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងសេណារីយោសង្រ្គាមផ្សេងទៀត»។

សម្តេចប៉ាប ក៏បានអំពាវនាវឲ្យមានការអធិស្ឋានសម្រាប់ «ជនរងគ្រោះជាច្រើននៃសង្រ្គាម» ដោយលើកឡើងជាពិសេសអ៊ុយក្រែន តំបន់ហ្កាហ្សា និងទឹកដីប៉ាឡេស្ទីនផ្សេងទៀត និងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm