តម្រូវការ​បន្លែ​ដាំ​តាម​បច្ចេកទេស​លើទឹក ​ក្នុងផ្ទះ​សំណាញ់ កំពុង​កើនឡើង​ក្នុង​ទីផ្សារ​ក្នុងស្រុក

2021/06/25 06:31:51 pm        493

ភ្នំពេញ ៖ ​តម្រូវការ​បន្លែ​ដាំ​ដោយ​បច្ចេកទេស ដោយ​ដាំ​លើទឹក ក្នុងផ្ទះ​សំណាញ់ កំពុង​កើនឡើង​។ ការ​ផ្គត់ផ្គង់​កើនឡើង​នេះ​ បាន​ជំរុញ​ឱ្យ​កសិករ ​និង​ចំនួន​កសិដ្ឋាន​បន្លែ​ដាំ​ដោយ​បច្ចេកទេស​បែបនេះ ពង្រីក​ការ​ដាំដុះ​បន្ថែម​។

លោកស្រី ម៉ាង ប៉ា​វី​ណា ម្ចាស់​កសិដ្ឋាន​បន្លែ នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ទទួល​បាន​ជោគជ័យ លើ​ការ​ប្រើ​បច្ចេកទេស​ដាំ​បន្ថែ​លើទឹក ឬ​ហៅថា ​Hydroponics ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន ​នៅ​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា​ បន្លែ Hydroponics ​គឺជា​បន្លែ​ដែល​មាន​ការដាំដុះ​ទៅតាម​លក្ខណៈ​បច្ចេកទេស ​ដោយ​ប្រើប្រាស់​ផ្ទះ​សំណាញ់ ​បច្ចុប្បន្នកំពុង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ ព្រោះ​ការ​ដាំ​តាម​បច្ចេកទេស​របៀបនេះ​ គឺ​មិន​ប្រើប្រាស់​សារធាតុ​ពុល ​ដើម្បី​ការរីកលូតលាស់​របស់​បន្លែ ឬ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម ។

លោកស្រី បន្តថា ​បច្ចុប្បន្ន​ដោយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​សុវត្ថិភាព ​និង​សុខភាព ​សម្រាប់​ផ្គត់ផ្គង់​ការ​ហូបចុក ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​បាន​មក​ទិញ​បន្លែ​ដល់​កសិដ្ឋាន​ផ្ទាល់​។ ​លោកស្រី​ក៏បាន​យក​ទៅ​បោះ​នៅ​តាម​ភោជនីយដ្ឋាន​នានា​នៅ​ក្រុងភ្នំពេញ​។

ដោយសារ​តម្រូវ​ការ​កើនឡើង ​សព្វថ្ងៃ​ការ​ផ្គត់ផ្គង់​បន្លែ​នៅ​តាម​ទីផ្សារ​ទាំងនេះ គឺ​មិនបាន​ឆ្លើយតប​តាម​តម្រូវការ​គ្រាប់​គ្រាន់​នោះ​។ ​សម្រាប់​ផែនការ ​លោកស្រី​នឹង​បង្កើន​ការ​ដាំដុះ​ឲ្យ​បាន​ចំនួន ២០ ផ្ទះ​សំណាញ់​បន្ថែម​ទៀត ដើម្បី​ជំរុញ​ផលិតកម្ម​បន្លែ​ឲ្យ​បាន​កាន់​តែច្រើន​ ជាពិសេស​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហូបចុក ​និង​ដើម្បី​ជីវភាព​របស់​គាត់​ផងដែរ​។

លោកស្រី ​បញ្ជាក់ថា ​គាត់​អាច​រក​ចំណូលបាន​ពី​ការលក់​បន្លែ​ក្នុង​១​ខែៗ ​ជាង ២​ពាន់​ដុល្លារ ដោយ​មិន​គិត​ពី​ការ​លក់​ពូជ​បន្លែ ​ការបង្រៀន​បច្ចេកទេស​ដាំ​ដុះ ​ឬ​ការ​លក់​ជី​ធម្មតា​ជាតិ​ជាដើម ។

ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បន្លែ​ដាំ​លើទឹក បាន​លើកឡើងថា​ បច្ចុប្បន្ន​ពួកគាត់​មានការ​ជឿជាក់ និង​មានការ​ទុកចិត្ត​យ៉ាងខ្លាំង​ ចំពោះ​ការ​ដាំដុះ​បន្លែ​របៀបនេះ ​ហើយ​ពួកគាត់​ ការដាំដុះ​បន្លែ​តាម​បច្ចេកទេស​នេះ​ ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កាន់តែច្រើន​ ដើម្បី​បង្ហាញ​អំពី​ការចូលរួម ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹងថា​ បើ​ពិនិត្យមើល​ក​ផលិតកម្ម​បន្លែ ​បច្ចុប្បន្ន​បាន​កំពុង​កើនឡើង​។ បច្ចេកទេស​ស្រោចស្រព​ដំណាំ​បន្លែ​នេះ ក្រសួង ​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ដៃគូ​អភិវឌ្ឍន៍ ​វិស័យ​ឯកជន និង​សហគមន៍​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ចូលរួម​ទាំង​អស់គ្នា ដើម្បី​ធ្វើ​បដិវត្ត​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មាន​លក្ខណ​ទំនើប ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់​សម័យ ​បរិ​យា​ប័ន្ន និ​ង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​គឺ​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ ​គុណភាព សុវត្ថិភាព និង​តម្លៃ​។

សូមបញ្ជាក់ថា តម្រូវការ​បន្លែ​នៅក្នុង​ឆ្នាំ ២០២០ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ចំនួន​សរុប​ជាង១ លាន​តោន ក្នុងនោះ​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ជាង៧១ ​ម៉ឺន​តោន ស្មើនឹង ៦៨​ភាគរយ ​នៅ​រដូវប្រាំង ៦៩​ភាគរយ និង​រដូវរំហើយ ៧៥​ភាគរយ​។​ ក្រៅពីនេះ ​កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន​ជិត៣៣ ម៉ឺន​តោន ដើម្បី​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​បន្ថែម​៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm