មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ តវ៉ានឹងការដាក់ពន្ធនាគារចំពោះសកម្មជន នៅតំបន់ Bashkortostan របស់រុស្ស៊ី

2024/01/18 01:52:20 am        394

សកម្មជនសិទ្ធិមនុស្សនៅសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ី នាថ្ងៃពុធ (ទី១៧ ខែមករា) នេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ នៅក្នុងពន្ធនាគារឧបនិវេសន៍ បន្ទាប់ពីតុលាការបានរកឃើញថា អ្នកទោសរូបនោះ មានទោសពីបទញុះញង់ឲ្យមានការស្អប់ខ្ពើមជនជាតិភាគតិច ដែលការសម្រេចនោះបានបណ្តាលឲ្យមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ និងនគរបាល។

បណ្តាញព័ត៌មានជាភាសារុស្សីឯករាជ្យ បានរាយការណ៍ថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនអ្នកតវ៉ា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាមួយនឹងមនុស្សដ៏ណែនណាន់តាន់តាប់ ដែលបានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្រដល់សកម្មជន លោក Fail Alsynov។ គេនៅមិនដឹងទេថា មានមនុស្សប៉ុន្មាននាក់ដែលត្រូវបានឃុំខ្លួន។

លោក Alsynov ត្រូវបានចោទប្រកាន់ពីបទប្រមាថដល់កម្មករទេសន្តរប្រវេសន៍ នៅក្នុងសុន្ទរកថាដែលលោកបានធ្វើក្នុងខែមេសា ឆ្នាំ២០២៣ អំឡុងការតវ៉ាមួយ ជុំវិញផែនការជីកយករ៉ែមាស នៅសាធារណរដ្ឋ Bashkortostan ដែលមានទីតាំងនៅភ្នំ Ural ភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅក្បែរព្រំដែន រវាងតំបន់អឺរ៉ុប និងអាស៊ី។ អ្នកគាំទ្ររបស់លោក បាននិយាយថា ករណីប្រឆាំងនឹងលោកត្រូវបានកំណត់ឡើងវិញ ដែលជាការសងសឹក ចំពោះតួនាទីរបស់លោក ក្នុងការតវ៉ាជាច្រើនឆ្នាំមុន ដែលសកម្មជនរូបនេះបានរារាំងគម្រោងជីករករ៉ែសូដានៅលើភ្នំដែលប្រជាជនក្នុងតំបន់ចាត់ទុកថា ជាទីកន្លែងសពិសិដ្ឋ។

បន្ទាប់ពីការចេញសាលក្រម លោក Alsynov បានប្រាប់អ្នកសារព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ RusNews ថា៖ «អរគុណជាអនេកចំពោះអ្នករាល់គ្នា ដែលមកគាំទ្រខ្ញុំ។ ខ្ញុំនឹងមិនភ្លេចថ្ងៃនេះនោះទេ។ ខ្ញុំសូមបដិសេធថា ខ្ញុំមិនបានធ្វើខុសឡើយ។ ខ្ញុំតែងតែតស៊ូដើម្បីយុត្តិធម៌ ដើម្បីប្រជាជនរបស់ខ្ញុំ និងដើម្បីសាធារណរដ្ឋរបស់ខ្ញុំ»។

សូមបញ្ជាក់ថា ការតវ៉ាក្នុងទ្រង់ទ្រាយធំនៅរុស្ស៊ី គឺកម្រកើតមានណាស់ ដោយសារតែហានិភ័យនៃការចាប់ខ្លួន ជុំវិញការជួបជុំណាមួយ ដែលអាជ្ញាធរចាត់ទុកថា គ្មានការអនុញ្ញាត។ ហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួនពីបទប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm