
នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន(JAL) បាននិយាយនៅថ្ងៃពុធនេះថា ការទំនាក់ទំនងសំឡេងប្រព័ន្ធអាណាឡុក(Analogue)រវាងយន្ដហោះ និងអ្នកត្រួតពិនិត្យចរាចរណ៍យន្ដហោះ បានបង្ហាញនូវហានិភ័យដ៏ធំចំពោះឧស្សាហកម្មអាកាសចរណ៍។
នៅក្នុងអំឡុងសន្និសីទសារព័ត៌មានតាមការគ្រោងទុកនៅថ្ងៃពុធនេះ លោកយូជី អាកាសាកា(Yuji Akasaka)បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងក្រុងតូក្យូថា ការបុកគ្នាកាលពីថ្ងៃទី២មករារវាងយន្ដហោះដឹកអ្នកដំណើរ JAL Airbus A350 និងយន្ដហោះម៉ាស៊ីន១របស់ឆ្មាំល្បាតឆ្នេរជប៉ុននៅឯអាកាសយានដ្ឋានហាណេដា (Haneda) របស់ក្រុងតូក្យូនោះ អាចផ្ដល់នូវមេរៀនមួយចំនួនដែលចាត់ទុកថា ជាគ្រោះថ្នាក់ដ៏ធំបំផុត។
មេបញ្ជាការយន្ដហោះឆ្មាំល្បាតឆ្នេរ គឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់នៅក្នុងចំណោមក្រុមការងារ៦នាក់ គឺកំពុងស្ថិត ក្រោមការតាមដានបន្ទាប់ពីអជ្ញាធរបានផ្សព្វផ្សាយឯកសារចម្លងរបស់ប៉មត្រួតពិនិត្យដើម្បីបង្ហាញថា លោកត្រូវបានគេបញ្ជាឲ្យចូលក្នុងកន្លែងមួយបណ្ដោះអាសន្នជិតផ្លូវរត់នៅមុនពេលដែលការបុកគ្នាបានកើតឡើង។
ឆ្មាំល្បាតឆ្នេររូបនោះ បាននិយាយកាលពីដើមខែនេះថារូបលោកបានទទួលការអនុញ្ញាតិឲ្យចូលក្នុងផ្លូវរត់ ដោយទទួលស្គាល់ថាពុំមានការបង្ហាញសញ្ញាណាមួយនៅក្នុងឯកសារចម្លងនោះទេ៕