ប្រមុខ UN និយាយថា ភាគីសង្រ្គាម នៅតំបន់ហ្កាហ្សា «ជាន់ឈ្លី» ច្បាប់អន្តរជាតិ

2024/01/18 02:00:58 am        453

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅថ្ងៃពុធ (ទី១៧ខែមករា) នេះថា ភាគីជម្លោះ នៅតំបន់ហ្កាហ្សា កំពុង «ជាន់ឈ្លី» ច្បាប់អន្តរជាតិ ហើយបានជំរុញឲ្យភាគីទាំងអស់អនុវត្តបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់។

ដោយថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស លោក Guterres បាននិយាយថា បណ្ដាភាគីជម្លោះកំពុង «មិនអើពើនឹងច្បាប់អន្តរជាតិ ជាន់ឈ្លីអនុសញ្ញាទីក្រុងហ្សឺណែវ និងថែមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ» ទៀតផង។

លោកបាននិយាយថា៖ «ពិភពលោកកំពុងបានត្រឹមតែឈរមើល ខណៈដែលជនស៊ីវិល ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ ត្រូវបានធ្វើឲ្យពិការ រងនូវការទម្លាក់គ្រាប់បែក ត្រូវបានបង្ខំចេញពីផ្ទះសម្បែងរបស់ពួកគេ និងត្រូវបានបដិសេធមិនឲ្យទទួលបានជំនួយមនុស្សធម៌។ ជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅតំបន់ហ្កាហ្សា និងដំណើរការដែលនាំទៅរកសន្តិភាពប្រកបដោយនិរន្តរភាព សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋ២»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ដោយនិយាយថា អ៊ីស្រាអែលនឹងបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា រហូតដល់ខ្លួនអាចកម្ចាត់ក្រុមហាម៉ាស និងសង្គ្រោះចំណាប់ថ្នូរ ដែលត្រូវបានចាប់យកទៅទីនោះ អំឡុងការវាយឆ្មក់ព្រៃផ្សៃដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការវាយលុកផ្លូវគោក នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាសនោះ បានជំរុញប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាចំនួន ២,៣លាននាក់ ចេញពីផ្ទះម្បែងរបស់ពួកគេ។ ការវាយប្រហារនេះក៏បានបណ្តាលឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរផងដែរ ដោយសារតែការដឹកជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        23
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        23
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm