
អ័ព្ទដ៏ក្រាស់បានរំខានការដឹកជញ្ជូនក្នុងជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌនៅថ្ងៃពុធនេះ ដែលបានធ្វើឲ្យពន្យារពេលជើងហោះហើរ និងរថភ្លើង។
មន្រ្ដីម្នាក់មកពីក្រសួងឧតុនិយមរបស់ឥណ្ឌាបាននិយាយថា ស្ថានភាពចុះអ័ព្ទបានថយចុះជាបន្ដបន្ទាប់។ប៉ុន្ដែលោកស្រីបន្ថែមថា អ័ព្ទដ៏ច្រើនដែលបាននាំមកជាមួយនូវភាពត្រជាក់នោះ ត្រូវគេរំពឹងថា នៅតែបន្ដកើតមាននៅឡើយនៅប៉ុន្មានថ្ងៃខាងមុខ។
តាមគេហទំព័រអាកាសចរណ៍ ឈ្មោះហ្វ្លាយរ៉ាដា២៤ (Flightradar24) បានបង្ហាញថា ភាគច្រើនៃជើងហោះហើរ១០៩ជើងរបស់យន្ដហោះចេញពីអាកាសយានដ្ឋានក្រុងញូដេលីត្រូវបានពន្យាពេល ហើយ១៩ជើងត្រូវបានលុបចោល។
ដោយសារតែការមើលឃើញសូវឃើញច្បាស់ពីការចុះអ័ព្ទនោះ បានធ្វើអោយមានភាពវឹកវរនៅទូទាំងចរាចរផ្លូវអាកាសនៅសប្ដាហ៍នេះដោយបានធ្វើអោយជើងហោះហើរយន្ដហោះរាប់រយដែលចេញពីក្រុងញូដេលីត្រូវគេពន្យារពេល ឬក៏ត្រូវលុបចោលតែម្ដង៕