រដ្ឋមន្ត្រីការពារជាតិ៖ កងកម្លាំងអ៊ីរ៉ង់មើលមិនឃើញពីដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិ និងពលរដ្ឋទេ

2024/01/18 05:35:57 pm        148

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ដឹងថា គ្មានព្រំដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិ និងការពារប្រទេសជាតិនោះទេ បន្ទាប់ពីប្រទេសនេះ បានអនុវត្តប្រតិបត្តិការមីស៊ីលប្រឆាំងនឹងមូលដ្ឋានរបស់ពួកភេរវករប្រឆាំងអ៊ីរ៉ង់ និងទីតាំងគ្រប់គ្រងដោយទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល នៅតំបន់ពាក់កណ្តាលស្វយ័ជនជាតិភាគតិចឃឺដ របស់អ៊ីរ៉ាក់ និងស៊ីរី។

លោកឧត្តមសេនីយទោមហាម៉ាដរ៉េហ្សា អាសធៀនី (Mohammad Reza Ashtiani) បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានី តេអេរ៉ង់ (Tehran) កាលពីថ្ងៃពុធ។លោកបានសង្កត់ធ្ងន់ថា យើងមើលមិនឃើញពីដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិនិងប្រជាជនរបស់យើងទេ ហើយប្រាកដជានឹងធ្វើបែបនេះដោយស្របច្បាប់ មិនថាការគំរាមកំហែងប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមកពីណាទេ យើងនឹងឆ្លើយតបវិញ ហើយការឆ្លើយតប នឹងប្រាកដជាមានសមាមាត្រ ប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងខ្លាំងខ្លា។

លោកបានបន្ថែមថា យើងថ្កោលទោសអំពើភេរវកម្មគ្រប់ទីកន្លែងក្នុងពិភពលោក។ យើងពិតជានឹងឆ្លើយតបចំពោះសកម្មភាពណាមួយដែលមានបំណងរំលោភលើសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ ក៏ដូចជាអំពើភេរវកម្មណាមួយដែលដាក់គោលដៅលើមនុស្ស។ យើងបានតវ៉ាដោយបង្ខំរួចហើយ ហើយមើលពុំឃើញមានការកំណត់ក្នុងរឿងនេះទេ។

លោកបាននិយាយថា អ៊ីរ៉ង់គោរពអធិបតេយ្យភាព ផលប្រយោជន៍ សិទ្ធិ ច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ពិសេសប្រទេសជិតខាងរបស់យើង ប៉ុន្តែ នឹងមិនអត់ឱនឲ្យសកម្មភាពព្យាបាទណាមួយនៅតាមព្រំដែនរបស់ខ្លួនឡើយ។

កងកម្លាំងឆ្នាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទីកចំនួន២៤គ្រាប់ ទៅលើមូលដ្ឋាននានារបស់ក្រុមភេរវករ នៅក្នុងប្រទេសស៊ីរី និងទីស្នាក់ការចារកម្មម៉ូសាដ របស់អ៊ីស្រាអែលនៅក្នុងតំបន់ឃឺដ អ៊ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារភេរវកម្មនៅក្នុងភាគខាងត្បូងអ៊ីរ៉ង់ និងការស្លាប់ថ្មីៗរបស់ជនជាតិអ៊ីរ៉ង់ និងក្រុមមេបញ្ជាការអ៊ីរ៉ង់ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។

លើសពីនេះទៅទៀត កាលពីថ្ងៃពុធប៉ាគីស្ថានបានចោទអ៊ីរ៉ង់ពីបទបំពានដែនអាកាសរបស់ខ្លួនដែលបានសម្លាប់កុមារ២នាក់ បន្ទាប់ពីសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាអ៊ីរ៉ង់បានបើកការវាយប្រហារកាលពីថ្ងៃអង្គារលើមូលដ្ឋានក្រុមភេរវករនៅក្នុងខេត្តបាលូជីស្ថានរបស់ប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm