សេដ្ឋកិច្ចនៅតំបន់វេសបែងធ្លាក់ចុះ ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត

2024/01/18 06:01:54 pm        68

នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល លោក ហាហ្វេត ហ្គាហ្សាវណេ (Hafeth Ghazawneh) រង់ចាំដោយស្ងាត់ស្ងៀម រង់ចាំអតិថិជនមកទិញអាហារនៅតូបFalafel របស់ខ្លួន ដែលត្រូវបានបោះបង់ចោល ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ ថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល។

ការផ្តល់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់របស់លោក ត្រូវបានគេពេញនិយមសម្រាប់សិប្បករមកពីរោងជាងនៅជិតទីក្រុងអាល់ប៊ីរ៉េ (Al-Bireh) ដែលជាទីក្រុងភ្លោះនៃទីក្រុងរ៉ាម៉ាឡា (Ramallah) មុនពេលសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើង។

លោកហ្គាហ្សាវណេ បានប្រាប់សារព័ត៌មានAFP ថា៖«ឥឡូវនេះ ពួកគេកំពុងនាំយកអាហាររបស់ពួកគេពីផ្ទះ ដោយសារតែស្ថានភាព គឺពិបាកណាស់ ដោយភ័យខ្លាចថា ខ្លួននឹងត្រូវបិទហាង ប្រសិនបើសង្រ្គាមនៅហ្កាហ្សាស្ទ្រីប នៅតែបន្ត។

លោកហ្គាហ្សាវណេ និយាយថា ប្រាក់ចំណូលរបស់ខ្លួន បានធ្លាក់ចុះពីប្រហែល ៧.០០០ សេកែល (១.៨៥០ ដុល្លារ) ក្នុងមួយខែមកត្រឹមតែ២.០០០ សេកែល (៥៣០ដុល្លារ)។

ស្ថានភាពកាន់តែអាក្រក់របស់លោក ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចវេសបែង ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម ខណៈដែលសង្រ្គាមនៅហ្កាហ្សា កំពុងផ្ទុះឡើង។

ជម្លោះនេះ បានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលឲ្យមនុស្សប្រហែល ១.១៤០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់សារព័ត៌មានAFP ផ្អែកលើតួលេខចុងក្រោយរបស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm