ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសធ្វើយុទ្ធនាការរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ចេញផុតពីកម្ពុជា​ទ្រង់ទ្រាយធំ​នាពេលខាងមុខ

2024/01/18 06:26:03 pm        420

ភ្នំពេញ៖ មួយរយៈពេលនេះគេសង្កេតឃើញថា មានក្រុមយុវជន អង្គការ សមាគម បាន​ធ្វើ​យុទ្ធនាការ​ឃោសនា និងធ្វើវេទិកាសាធារណៈ ជាច្រើនកន្លងមក មានដូចជា ការផ្សេព្វផ្សាយ សៀវភៅ​ខៀវ លើកផ្លាកដដា វេទិកាតាមបណ្តាលខេត្ត ក្រុម ជាដើម។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិល នានា បានចេញសេចក្តីប្រកាសថ្កោលទោស ក្រុម​ប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ នានា ប្រមូល​កម្លាំង​ជាតិ​ទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីប​ន្ត​រក្សា​បាន​នូវ​សេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។ 

យុវជន ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ ផែន និងជាប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើន នាំ​គ្នា​ផ្សព្វ​ផ្សាយ ធ្វើការអំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នា​លុប​បំបាត់​មនោគម​វិជ្ជា​ជ្រុលនិយមចេញពីកម្ពុជា។

លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កល​ទោស​ចំពោះ​មេ​ដឹកនាំ​ក្រុម​ប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមក​ចូល​រួម​ធ្វើ​អំពើ​ខុស​ច្បាប់​ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែង​មាន​មេដឹកនាំ​ក្រុម​ប្រឆាំង​ជា​ទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល​នយោបាយ ភូតភរកុហក ប្រជាភិថុត បោក​បញ្ឆោត​សកម្មជន​របស់​ខ្លួន​ឲ្យ​ជឿលង់​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។

ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិប​ឆ្នាំមក​នេះ​មិន​ដែល​បាន​ផ្តល់​ផល​ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌​នយោបាយល្អៗ​ហើយ​បង្កើតនូ​វវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុន​ការ​បោះឆ្នោត​នីតិកាល​ទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារ​គំរាម​ក្នុង​ន័យ​នយោបាយ​ទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍ​ពេញ​លេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរ​តែ​នាំ​គ្នាអ​បអរសាទរ និងចូលរួមលើវិថីសន្តិភាព។

លោក ហេង សំណាង បានឲ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញ​យុទ្ធនាការ​ឃោសនា​ជា​ទ្រង់​ទ្រាយ​ធំ តែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់​អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា ។ ក្នុងរយៈ​ពេល​នេះ​ជា​រយៈពេល​ដ៏​មាន​សារៈ​សំខាន់​បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង​សមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០៥០។

លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បី​កសាង​ប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និង​ការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិ​ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ​ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm