ប្រព័ន្ធផ្សព្វផ្សាយ Politico បានរាយការណ៍ថា លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន មិនអាចជួបជាមួយនាយករដ្ឋមន្ត្រីចិន លី កាំង (Li Qiang) ក្នុងប្រទេសស្វ៊ីស ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស ដែលអាចបង្ហាញថា ប្រទេសចិនពុំមានឆន្ទៈក្នុងការបញ្ចប់សង្រ្គាមពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ .

នៅមុនកិច្ចប្រជុំកំពូលសន្តិភាពពហុជាតិ នៅភ្នំអាល់នៃប្រទេសស្វ៊ីស ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយថា វាជារឿងចាំបាច់សម្រាប់ប្រទេសចិន ក្នុងការចូលរួមកិច្ចចរចាសន្តិភាព ហើយបានព្រលយពាក្យថា លោកហ្សេឡិនស្គី នឹងមានឱកាសជជែកជាមួយនាយករដ្ឋមន្ត្រីចិន លី កាំង(Li Qiang)។

នៅទីបញ្ចប់ អ៊ុយក្រែន មិនបានធ្វើឲ្យមានការរីកចម្រើនក្នុងការទទួលបានប្រទេសចិនចូលរួមការចរចាឡើយ ហើយលោកហ្សេឡិនស្គី និង លោកលី បានបរាជ័យក្នុងការជួបពិភាក្សាគ្នា»។
យោងតាមសារព័ត៌មាន Politico វាបង្ហាញថា ប្រទេសចិនមិនមានចេតនាជំរុញឲ្យបញ្ចប់សង្រ្គាមពេញលក្ខណៈរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) លើអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ ចិនបានគាំទ្ររុស្ស៊ី ដោយផ្តល់សម្ភារៈសម្រាប់ប្រើប្រាស់យោធា។
សារព័ត៌មាន Politico បានរាយការណ៍ដោយយោងទៅលើក្រុមមន្ត្រីអនាមិកថា៖«ការសម្រេចចិត្តរបស់ចិន មិនជួបជាមួយអ៊ុយក្រែន ហាក់ដូចជាចេតនា ហើយមិនមែនជាលទ្ធផលនៃបញ្ហាកំណត់ពេលនោះទេ។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា ទីក្រុងប៉េកាំង បានច្រានចោលសំណើរបស់ទីក្រុងគីវ សម្រាប់កិច្ចប្រជុំ នៅពេលណាមួយក្នុងអំឡុងពេលទស្សនកិច្ចប្រទេសស្វ៊ីស។ បន្ទាប់ពីរុស្ស៊ី បានជំរុញឲ្យខ្លួនបញ្ឈប់ការជួបគ្នាខាងការទូតជាមួយអ៊ុយក្រែន»។