នគរបាលបង្ក្រាបកុបកម្មរុស្ស៊ី ប៉ះទង្គិចជាមួយក្រុមបាតុករ បន្ទាប់ពីសកម្មជន មួយរូបត្រូវបានកាត់ទោស

2024/01/18 07:03:07 pm        143

នគរបាលបង្រ្កាបកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងប្រើដំបង បំបែកហ្វូងបាតុករនៅក្នុងតំបន់បាសកូតូស្តាន(Bashkortostan)របស់ប្រទេសរុស្ស៊ី បន្ទាប់ពីសកម្មជនក្នុងតំបន់ម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃពុធឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti វីដេអូបង្ហាញពីក្រុមអ្នកគាំទ្រ លោក ហ្វេល អាល់ស៊ីនូវ (Fail Alsynov) កំពុងប៉ះទង្គិចជាមួយនគរបាលនៅជិតតុលាការ ជាទីដែលរូបលោកត្រូវបានផ្តន្ទាទោសពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិភាគតិច ។

ក្រសួងកិច្ចការផ្ទៃក្នុងរបស់តំបន់បាសកូតូស្តាន បានហៅបាតុកម្មនេះថាជា ការប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាត ហើយបាននិយាយថា នគរបាលបានចាប់ផ្តើមស៊ើបអង្កេត ភាពចលាចលដ៏ធំ នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Telegram ។

យោងតាមសារព័ត៌មាន OVD-Info ដែលជាក្រុមឃ្លាំមើលការតវ៉ាឯករាជ្យរបស់រុស្ស៊ី នគរបាលបានចាប់ខ្លួនមនុស្សប្រហែល ២០នាក់។ ទូរទស្សន៍ CNN មិនអាចផ្ទៀងផ្ទាត់ចំនួននេះដោយឯករាជ្យបានទេ ប៉ុន្តែរុស្ស៊ីតែងតែអនុវត្តការចាប់ខ្លួនមនុស្សជាច្រើននៅកន្លែងតវ៉ានានា។

បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសាធារណៈក្នុងទីក្រុងដាច់ស្រយាល បេម៉ាក (Baymak) ដោយខ្លះគ្រវីទង់ពណ៌ខៀវ ស និងបៃតង របស់តំបន់នេះ ដែលនៅជិតខាងនឹងប្រទេសកាហ្សាក់ស្ថាន។

គេអាចលឺសំឡេងក្រុមអ្នកតវ៉ាស្រែកថា សេរីភាព នៅក្នុងវីដេអូបង្ហោះលើបណ្តាញ Telegram ជាសាធារណៈ និងចែករំលែកដោយសារព័ត៌មាន OVD-Info។ក្នុងវីដេអូមួយផ្សេងទៀត គេបានឃើញក្រុម បាតុករកំពុងគប់ដុំព្រិលទៅលើនគរបាល ដែលកំពុងកាន់ខែលការពារកុបកម្ម។ គេក៏បានលឺក្រុមអ្នកតវ៉ាស្រែកផងដែរ ថា អាម៉ាស់ បន្ទាប់ពីនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើពួកគេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm