អាកាសធាតុត្រជាក់ខ្លាំងនៅសហរដ្ឋអាមេរិក ជំរុញឱ្យមានតម្រូវការថាមពល និងឧស្ម័នខ្ពស់បំផុត

2024/01/18 07:22:31 pm        235

សីតុណ្ហភាពត្រជាក់ខ្លាំងនៅក្នុងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្កឱ្យមានតម្រូវការថាមពលខ្ពស់បំផុតនៅក្នុងផ្នែកខ្លះនៃប្រទេសកាលពីថ្ងៃពុធ (១៧ មករា) បន្ទាប់ពីលំនៅឋាន និងអាជីវកម្មជាច្រើនបានប្រើប្រាស់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសម្រាប់កម្ដៅ និងផលិតថាមពល។

ព្យុះរដូវរងាដ៏ធ្ងន់ធ្ងរបានធ្វើឱ្យព្រិលធ្លាក់ពាសពេញផ្នែកដ៏ធំទូលាយនៃប្រទេសក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យបិទរោងចក្រចម្រាញ់ប្រេងនៅឈូងសមុទ្រក្នុងរដ្ឋតិចសាស់ បង្កឱ្យដំណើរការខុសប្រក្រតីដល់រោងចក្រចម្រាញ់ប្រេងដទៃ និងកាត់បន្ថយការផលិតប្រេងរបស់រដ្ឋ ណស ដេខូតា (North Dakota) ចំនួនពាក់កណ្តាល។

ទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា មូលដ្ឋានប្រើប្រាស់ថាមពលដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ថេនីសស៊ី វ៉ាឡេយ (Tennessee Valley) បានឃើញកំណត់ត្រានៃតម្រូវការខ្ពស់បំផុតកាលពីព្រឹកថ្ងៃពុធ នៅពេលដែលតម្រូវការបានកើនឡើងដល់ ៣៤.៥២៦មេហ្គាវ៉ាត់ ដោយវាលើសពីកម្រិតខ្ពស់បំផុតដែលបានកំណត់កាលពីខែសីហា ឆ្នាំ២០០៧។

ទោះបីជាមានការដាច់អគ្គិសនីខ្លះក៏ដោយ ក៏ប្រព័ន្ធថាមពល និងឧស្ម័នរបស់ប្រទេសនេះបានដំណើរការយ៉ាងទូលំទូលាយ ហើយឧស្ម័នហ្គាសបន្តហូរចេញផ្គត់ផ្គង់ ជៀសវាងផលវិបាកនៃព្យុះដ៏មហន្តរាយដូចកាលពីបីឆ្នាំមុន។

អាកាសធាតុត្រជាក់ខ្លាំងក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋភាគកណ្តាលផ្សេងទៀតរបស់សហរដ្ឋអាមេរិកគ្មានថាមពល ទឹក និងកម្ដៅអស់រយៈពេលជាច្រើនថ្ងៃ ហើយបណ្តាលឱ្យមនុស្សជាង ២០០នាក់បានស្លាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm