ក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S24 ដែលមានមុខងារ AI ដើម្បីយកឈ្នះ Apple

2024/01/18 07:25:36 pm        272

ទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន ស៊ែមសុង (Samsung) ដែលបានបង្ហាញកាលពីថ្ងៃពុធ (១៧ មករា) នឹងមានមុខងារប្រាជ្ញាសិប្បនិមិត្ត អេអាយ (AI) ជាច្រើនដូចជាការបកប្រែការហៅទូរសព្ទជាភាសាបរទេសក្នុងពេលដំណាលគ្នាជាដើម នៅក្នុងការជំរុញចុងក្រោយរបស់ក្រុមហ៊ុននេះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន អេបផល (Apple)។

ក្រុមហ៊ុន អេបផល បាននាំមុខលើការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន ស៊ែមសុង ក្នុងឆ្នាំ២០២៣ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យសារជីវកម្មអន្តរជាតិ ដោយធ្វើឲ្យក្រុមហ៊ុន ស៊ែមសុង មានការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ ដោយសារតម្រូវការសម្រាប់ឧបករណ៍លំដាប់ខ្ពស់កើនឡើងខ្លាំងក្នុងទីផ្សារ ដោយជាផ្នែកមួយដែលក្រុមហ៊ុន អេបផល កំពុងមានឥទ្ធិពល។

ជាការឆ្លើយតប ក្រុមហ៊ុន ស៊ែមសុង កំពុងផ្តល់ជូននូវមុខងារបញ្ញាសិប្បនិមិត្តជាច្រើននៅក្នុងម៉ូដែល ហ្គាឡាក់ស៊ី អែស២៤ (Galaxy S24) ពិសេសរបស់ខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការទាក់ទាញអ្នកទិញ។ ដោយមុខងារនោះមាននៅក្នុង ១៣ភាសាផ្សេងៗគ្នា មុខងារ AI នៅលើឧបករណ៍ត្រូវបានផ្តល់ជូនតាមរយៈការបណ្តុះបណ្តាល AI ជំនាន់ថ្មីរបស់ស៊ែមសុង។

ទូរស័ព្ទស៊េរី ហ្គាឡាក់ស៊ី អែស២៤ នឹងត្រូវបានលក់ចាប់ពីថ្ងៃទី៣១ ខែមករា ខាងមុខនេះ។ នៅសហរដ្ឋអាមេរិក ទូរស័ព្ទ ហ្គាឡាក់ស៊ី អែស២៤ នឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារ និងកំណែពិសេសចំនួនពីរប្រភេទទៀតគឺទូរស័ព្ទ អែស២៤ ភ្លឺស (S24 Plus) តម្លៃចាប់ពី ៩៩៩ដុល្លារ និងទូរស័ព្ទ អែស២៤ អ៊ុលត្រា (S24 Ultra) តម្លៃចាប់ពី ១.២៩៩ដុល្លារ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm