សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជួយពលរដ្ឋរងគ្រោះបានជាង ៤ពាន់គ្រួសារ ក្នុងឆ្នាំ២០២៣

2024/01/18 07:39:44 pm        227

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន​ផ្ដល់​អំណោយ​មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន១៧០លើក ស្មើនឹង ៤ ១៩២គ្រួសារ។

យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពសកម្មភាពការងារក្នុងឆ្នាំ២០២៣របស់សាខាកាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​បាន​បញ្ជាក់​បន្ថែម​ថា​ក្នុង​ចំណោម​អំណោយ​ដែល​ផ្ដល់​ជូន​ពលរដ្ឋ​រង​គ្រោះ​ជាង​៤ ០០០គ្រួសារ​នោះរួមមាន អំណោយ​របស់​កាកបា​ទ​ក្រហម​កម្ពុជា​ថ្នាក់​កណ្តាល​មាន​ចំនួន ១ ០១១គ្រួសារ។ អំណោយរបស់សាខាខេត្តផ្ទាល់ចំនួន២ ៦១០គ្រួសារ និងបាន ប្រគល់​ផ្ទះ​២ខ្នង និងអំណោយរបស់អនុសាខាក្រុង-ស្រុកផ្ទាល់ ចំនួន៥៧១ គ្រួសារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្រធានគណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំនូវការកោតសរសើរ និងវាយត​ម្លៃខ្ព​ស់​ពី​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធាន​កាក​បាទក្រហម​កម្ពុជា​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុ​សាខា​ក្រុង-ស្រុក ដែលបាន​ខិតខំក្នុង​ការ​បំពេញ​នូវ​ភារកិច្ច​មនុស្ស​ធម៌​យ៉ាង​សកម្ម​ធ្វើ​ជា​សេនាធិការ​ឱ្យ​គណៈកម្មាធិការ​សាខា​អនុសាខាគ្រប់ថ្នាក់របស់ខ្លួន ក្នុងការដឹកនាំ និងជំរុញវិស័យអាទិភាព​ទាំង៤​របស់​កាក​បាទក្រហមកម្ពុជា រួមមាន៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការ​ប្រែប្រួល​អាកាស​ធាតុ,២-សុខភាព និងការថែទាំសុខមាលភាពក្នុងសហគមន៍,៣-ការលើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃមនុស្សធម៌និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន​រយៈ​ពេល​ពេញ​១​ឆ្នាំ​២០២៣​កន្លងទៅ។

ឯកឧត្ដម សុខ លូ បានណែនាំ និងក្រើនរំលឹកឱ្យថ្នាក់ដឹកនាំសាខា និងអនុសាខាក្រុង-ស្រុក​ទាំង​១៤​ត្រូវ​បន្តយកចិត្តទុកដាក់ឱ្យបានសកម្មជាប់ជាប្រចាំ និងចុះធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ផ្ទាល់​ដើម្បី​ជួយដល់បងប្អូនគ្រួសារក្រីក្រកំពុងតែខ្វះខាត និងជួបការលំបាក​ខ្លាំង​ដើម្បី​ឆ្លើយ​តប​ពី​តម្រូវ​ការ​សមស្របជាក់ស្តែង និងដោះស្រាយនូវបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។

ឯកឧត្តម សុខ លូជំរុញឱ្យថ្នាក់ដឹកនាំសាខា និងអនុសាខាត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ កម្លាំង​មធ្យោបាយ ស្បៀង សម្ភារៈ ព្រមទាំងថវិកាសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ពិសេស​គ្រោះ​រាំងស្ងួត​ដែល​អាច​កើត​ឡើង​នាពេល​ខាង​មុខ​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ផ្តល់សេវា​កម្មមនុស្សធម៌កាន់តែប្រសើរជាងមុនជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និង​មាន​ប្រសិទ្ធភាព​ខ្ពស់៕ អត្ថបទៈ នឿត​ សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm