ឯកឧត្តម អៀង មូលី ដឹកនាំកិច្ចប្រជុំឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

2024/01/18 07:46:56 pm        253

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញ​ធ្វើ​ជា​សហ​ប្រធា​នដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺ​អេដស៍​នៅ​កម្ពុជា (Joint Government-Development Partner on HIV and AIDS in Cambodia), នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនាបច្ចេកទេស និង​ចលនា​ធនធាន​ឆ្លើយ​តប​នឹង​មេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងទិសដៅ​បញ្ចប់​អេដស៍​ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនាឆ្នាំ២០២៥។ កិច្ចប្រជុំ​ក៏​មាន​គោល​បំណង​រួមគ្នាពិចារណាអំពីការធ្វើឱ្យសម្រេចនូវគោលដៅដែលបានឯកភាព និងធានា​និរន្តភាព នៃ​ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ រួមចំណែកក្នុង​យុទ្ធសាស្រ្ត​បញ្ច​កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍន៍​ដឹកនាំ​ដោយ​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin(បាទ្រីស្យា អ៊ុងពីន) នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា ជាសហប្រធាន។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រួម​មាន សមាជិក សមាជិកា ក្រុមការងារ បច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែល​ជា​តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាល​រាជធានីភ្នំពេញ) ប្រទេស ម្ចាស់ជំនួយជាដៃគូអភិវឌ្ឍន៍ (សហរដ្ឋអាម៉េរិក) ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ (UNAIDS, WHO, UNDP, USAID, PEPFAR, CCC, CRS, KHANA, HACC, RHAC, CPN+) ព្រមទាំងប្រជាជនគន្លឹះ និងយុវជន សរុបចំនួន ជាង៥០រូប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​កម្ពុជា​ដោយ​សារយើងមានសសរស្តម្ភ៣សំខាន់ ៖ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ច​ប្រជុំ​រួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​កម្ពុជា​បាន​ខក​ខាន​មួយរយៈ។ ប៉ុន្តែ នៅក្នុងនីតិកាលថ្មីនេះ យើងធ្វើឱ្យមានដំណើរការឡើងវិញ ដើម្បី​ជា​វេទិកា​ផ្លាស់​ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់​ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាម​គោលការណ៍​គន្លឹះ​បីមួយរបស់អង្គការUNAIDS ៖ ផែនការសកម្មភាពអេដស៍តែមួយ ស្ថាប័ន​ជាតិ​ដឹកនាំ​សម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ​របស់​ប្រទេស​តែមួយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ២០១៥ រាជរដ្ឋាភិបាល​បាន​វិនិយោគ​ក្នុង​ការ​ឆ្លើយ​តប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងពេលដែលជំនួយពីខាងក្រៅមានការថយចុះ។ ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាលបានចូលលរួមថវិកាទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ប្រមាណ​៧០% ដើម្បីចែកជូនដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ការចំណាយក្នុងការ ឆ្លើយតប​នឹង​មេរោគអេដស៍ និងជំងឺអេដស៍ មាន ប្រមាណ៨០០លានដុល្លារ៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm