ព្រៃវែង ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សព្វផ្សាយសៀវភៅសម្តេចទាំងទ្វេ និងលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ ហ៊ុន សែន កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបាឋកថា ស្តីពី “សភាពការណ៍ថ្មីៗជាតិ អន្តរជាតិ” និងប្រគល់សៀវភៅ “ហ៊ុន សែន កម្ពុជា” ចំនួន៧៧៧ក្បាល ជូនលោក លាត ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ គរុសិស្ស និងនិស្សិតសរុបចំនួន ៣៤២នាក់។
នាឱកាសនោះ លោក ទុំប៉ែន វីរៈវិទូ បានលេីកឡើងថា ការបោះពុម្ពនេះមានខ្លឹមសារសារៈសំខាន់ជាប្រវត្តិសាស្រ្ត និងសមិទ្ធផលដ៏ត្រចេះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង៤០ឆ្នាំ និងបន្តគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាថ្ងៃអនាគត បន្តដឹកនាំកម្ពុជទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍ១០០ឆ្នាំដំណាក់កាលទី១ ផ្តេីមចេញពីសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ស្ថាបនិកសន្តិភាពកម្ពុជា។
លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធ បានលេីកឡេីងពីចំណុចទាំង៨ធំៗ ដែលបាននិពន្ធសៀវភៅនេះឡេីង ទុកជាសៀវភៅប្រវត្តិសាស្រ្ត ដើម្បីចងក្រងប្រវត្តិសាស្រ្ត និងសមិទ្ធផលដ៏តម្លៃរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សា ស្វែងយល់។
លោក លាត ភិរុណ បានថ្លែងអំណរគុណដល់ក្រុមការងារបានប្រគល់សៀវភៅដ៏មានតម្លៃមួយនេះដល់មន្រ្តីរាជការ កងកម្លាំង និងសិស្ស និស្សិត ព្រោះជាក់ស្ដែង សម្ដេចតេជោ ជាអ្នកដឹកនាំកំពូលមួយរូប និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ហើយថែមទាំងជាស្ថាបនិកសន្តិភាព កសាងប្រទេសរហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ។
លោក ទុំប៉ែន វីរៈវិទូ បន្តថា ក្នុងនាមតំណាងក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សាយសៀវភៅចូលរួមការពារសន្តិភាពឱ្យខានតែបាន និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាថ្ងៃអនាគត ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជា ទទួលបាន "ស្ថិរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ១០០ឆ្នាំ ដំណាក់កាលទី១ ផ្ដេីមចេញពីសម្ដេចតេជោ ហ៊ុន សែន ស្ថានិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា"៕ ដោយ ៖ ឧត្ដម











