ការវាយប្រហារនៅតំបន់វេសបែង៖ អ៊ីស្រាអែល ត្រូវបានគេចោទប្រកាន់ថា បានកំណត់គោលដៅលើជនស៊ីវិល

2024/01/18 11:08:28 pm        40

អ៊ីស្រាអែល ត្រូវបានគេចោទប្រកាន់ថា បានកំណត់គោលដៅលើក្រុមជនស៊ីវិលប៉ាឡេស្ទីន ដោយគ្មានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធ ហើយមិនបានបង្កការគំរាមកំហែងដល់កងកម្លាំងអ៊ីស្រាអែលនោះទេ នេះបើតាមសាក្សីនៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

បុរស ៧នាក់ ដែលក្នុងនោះ ៤នាក់ ជាបងប្អូននឹងគ្នា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅព្រឹកព្រលឹមថ្ងៃទី៧ ខែមករា ខណៈដែលពួកគេអង្គុយជុំវិញភ្នក់ភ្លើង នៅក្បែរផ្លូវកាត់ភូមិ អាល់ស៊ុហាដា (al-Shuhada) មានចម្ងាយ ១០ គីឡូម៉ែត្រពីទីក្រុងជេនីន (Jenin)។

សារព័ត៌មាន BBC បាននិយាយទៅកាន់សាច់ញាតិរបស់បុរស ដែលត្រូវបានសម្លាប់ ក្រុមសាក្សីនៅក្នុងតំបន់នៅពេលនោះ និងគ្រូពេទ្យនៅកន្លែងកើតហេតុ។ ពួកទាំងអស់គ្នា បានផ្តល់ភ័ស្តុតាងរឹងមាំ ដែលថាបុរសទាំងនោះ មិនមែនជាសមាជិកនៃក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធទេ ហើយថា គ្មានការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល កំពុងកើតឡើង នៅក្នុងទីតាំងនេះ នៅពេលនោះទេ។

លោកខាលីដ អាល់ អាម៉េដ (Khalid al-Ahmad) ដែលជាគ្រូពេទ្យដំបូងគេដែលមកដល់ព្រឹកនោះ ត្រូវបានគេជឿជាក់ថា បុរសទាំងនោះ មិនបានធ្វើអ្វីខុសទេ។

លោកបានប្រាប់សារព័ត៌មានBBCថា៖«ម្នាក់ក្នុងចំណោមពួកគេ ពាក់ស្បែកជើងសម្រាប់ពាក់នៅផ្ទះ និងស្លៀកសំលៀកបំពាក់ដេកយប់។ ប្រសិនបើគេជាអ្នកដែលចង់ប្រឆាំងនឹង[ការកាន់កាប់របស់អ៊ីស្រាអែល] មែននោះ យ៉ាងហោចណាស់ រូបគេ អាចពាក់ស្បែកជើងល្អជាងនេះហើយ»។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានភ្ជាប់ការវាយប្រហារទៅនឹងប្រតិបត្តិការយោធាប៉ុន្មានម៉ោងមុននេះ នៅក្នុងជំរុំជនភៀសខ្លួនជេនីន (Jenin) ដែលក្នុងនោះ ទាហានស្រីម្នាក់ ត្រូវបានសម្លាប់។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm