បេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូនេស៊ី ប្ដេជ្ញាលើកកម្ពស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលមានបញ្ហា

2024/01/18 05:37:10 pm        81

បេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូនេស៊ី បានប្ដេជ្ញាពង្រឹងទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដោយដាក់ចេញផែនការរបស់ពួកគេ នៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈរបស់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលរីករាលដាល នៅក្នុងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។

ការសន្យារបស់បេក្ខជនទាំងអស់ដែលបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាមួយ កាលពីល្ងាចថ្ងៃពុធ (ទី១៧ ខែមករា) កើតឡើងនៅពេលដែលអ្នកជំនាញបានសម្តែងការសោកស្ដាយចំពោះការយឺតយ៉ាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសនេះ ចំពេលមានការថយចុះនៃអំណាចរបស់គណៈកម្មការលុបបំបាត់អំពើពុករលួយដ៏មានឥទ្ធិពលពីមុន ដែលត្រូវបានគេស្គាល់ដោយអក្សរឥណ្ឌូនេស៊ីថា «KPK»។

ការបោះឆ្នោតនេះ មើលឃើញថា បេក្ខជននាំមុខ គឺលោក Prabowo Subianto ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតឧត្តមសេនីយ៍ឯក ប្រឈមជាមួយអតីតអភិបាលខេត្ត លោក Ganjar Pranowo និងលោក Anie Baswedan។ លោក Anies ដែលជាអតីតអភិបាលរដ្ឋធានីហ្សាការតា បាននិយាយថា លោកនឹងធ្វើឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូនេស៊ីត្រឡប់មកកាន់ផ្លូវដ៏ត្រឹមត្រូវវិញ ដោយការពង្រឹង KPK និងកែសម្រួលច្បាប់គ្រប់គ្រងទីភ្នាក់ងារនេះ។

ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ២០១៩ ហើយអ្នកជំនាញបាននិយាយថា វិសោធនកម្មនោះបានធ្វើឲ្យ KPK ចុះខ្សោយ ដោយរារាំងដល់សេរីភាពរបស់ស្ថាប័ន ក្នុងការតាមដានជនសង្ស័យតាមរយៈខ្សែទូរស័ព្ទ និងដោយចាត់ថ្នាក់អ្នកស៊ើបអង្កេតឯករាជ្យរបស់ស្ថាប័នជាមន្ត្រីរាជការដែលរាយការណ៍ទៅរដ្ឋាភិបាល។ ការកែប្រែដែលធ្វើឡើងក្រោមប្រធានាធិបតីបច្ចុប្បន្នលោក Joko Widodo ដែលត្រូវបានគេស្គាល់ថា Jokowi បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនាពេលនោះ។

ចំណែកបេក្ខជននាំមុខគេ លោក Prabowo បាននិយាយថា លោកនឹងចាត់វិធានការ «ជាក់ស្តែង» ដើម្បីទប់ស្កាត់ករណីពុករលួយ ដោយការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរដ្ឋដែលត្រូវបានប្រគល់ឲ្យនូវថវិកាដ៏ច្រើន ដោយលើកឡើងពីឧទាហរណ៍ ចំពោះចៅក្រម និងមន្ត្រីនៅក្រសួងផ្ទាល់ខ្លួនរបស់លោក ដែលទទួលខុសត្រូវលើលទ្ធកម្មផ្នែកយុទ្ធោបរណ៍យោធា។ រីឯលោក Ganjar អតីតអភិបាលខេត្ត Central Java (ជ្វាកណ្ដាល) និងជាបេក្ខជននៃគណបក្សរបស់ប្រធានាធិបតីលោក Jokowi បានសន្យាថា នឹងស្តារឯករាជ្យភាពរបស់ KPK ជំរុញឲ្យមានសវនកម្មនៃទីភ្នាក់ងាររដ្ឋាភិបាល និងធានាថា ទ្រព្យសម្បត្តិត្រូវបានរឹបអូសពីអ្នកដែលត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am