វៀតណាមកាន់តែរឹតបន្តឹងលើភាគហ៊ុនរបស់អ្នកវិនិយោគ នៅក្នុងធនាគារ

2024/01/19 12:41:09 am        68

សភានីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមករា) នេះ បានអនុម័តច្បាប់ថ្មីដែលបន្ថយចំនួនភាគហ៊ុនអតិបរមាដែលវិនិយោគិនអាចកាន់កាប់នៅក្នុងធនាគារក្នុងស្រុក ដែលជាវិធានការមួយក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃឧបាយកលទីផ្សារ ប៉ុន្តែវាអាចធ្វើឲ្យការវិនិយោគ នៅក្នុងធនាគារផ្តល់ឥណទានមានភាពទាក់ទាញតិច។

ក្រោមកំណែទម្រង់ដែលនឹងចូលជាធរមាន ចាប់ពីខែកក្កដាឆ្នាំនេះ ម្ចាស់ភាគហ៊ុនតាមស្ថាប័ន ដូចជាការវិនិយោគ ឬមូលនិធិសោធននិវត្តន៍ជាដើម នឹងត្រូវបានអនុញ្ញាតឲ្យកាន់កាប់ រហូតដល់ ១០ភាគរយនៃភាគហ៊ុនរបស់ធនាគារមួយ ដែលធ្លាក់ចុះពីការកម្រិតបច្ចុប្បន្ន ១៥ភាគរយ។ សមាជិកសភាជាង ៩០ភាគរយ បានយល់ស្របនឹងច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះ។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានការលាតត្រដាង កាលពីចុងឆ្នាំ២០២២ ពីការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន ដែលមហាសេដ្ឋីអចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានគេចោទប្រកាន់ថា បានផ្ទេរយកប្រាក់ចំនួន ១២,៥ពាន់លានដុល្លារពីធនាគារឯកជនដ៏ធំបំផុតមួយរបស់វៀតណាម គឺធនាគារ Saigon Joint Stock Commercial Bank (SCB) ដោយសារការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើអ្នកឲ្យខ្ចីតាមរយៈក្រុមអ្នកតំណាង។

អ្នកគាំទ្រនៃច្បាប់ថ្មីនេះ រំពឹងថា ការកម្រិតកាន់តែតឹងរ៉ឹងលើកម្មសិទ្ធិ អាចធ្វើឲ្យវាពិបាកដល់ឧបាយកលស្រដៀងគ្នានេះ កើតឡើងម្តងទៀត ប៉ុន្តែក្រុមអ្នកជំទាស់ ព្រមានថា ប្រហែលជាមិនមានប្រសិទ្ធភាពទេ ដោយសារច្បាប់ចាស់ មិនបានទប់ស្កាត់ការក្លែងបន្លំនោះឡើយ។ ក្រុមអ្នករិះគន់ រួមទាំងសមាជិកសភាផង ក៏បានព្រមានក្នុងអំឡុងពេលជជែកដេញដោលជាសាធារណៈថា កំណែទម្រង់នេះ អាចមានឥទ្ធិពលអវិជ្ជមាន ក្នុងការកាត់បន្ថយការវិនិយោគក្នុងធនាគារ នៅពេលដែលប្រព័ន្ធធនាគាររបស់វៀតណាមប្រឈមនឹងការកើនឡើងនៃប្រាក់កម្ចីមិនល្អ និងហានិភ័យនៃការហៀរចេញពីវិបត្តិវិស័យអចលនទ្រព្យដែលកំពុងបន្តមាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm