
គ្រឿងចក្រឈូសឆាយ១គ្រឿងបានបញ្ចេញផ្សែងខណៈសម្អាតដីនិងកម្ទេចកម្ទីចេញចាប់ពីចន្លោះស្ថានីយរថភ្លើង និងចំណតរថយន្ដក្រុងក្នុងទីក្រុងត្រូស្ទៀនេត (Trostianets)របស់អ៊ុយក្រែន ដើម្បីធ្វើផ្លូវ
អោយក្លាយជាតំបន់ដឹកជញ្ជូនមួយដែលគេបានរំពឹងទុក។
ទំហំនៃការខូចខាតធ្ងន់ធ្ងរដោយការប្រយុទ្ធគ្នាជាមួយកងទ័ពរុស្ស៊ីស្ទើរតែ២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យក្រុងត្រូស្ទៀនេត ជាកន្លែងមួយក្នុងចំណោមកន្លែងតាំងទីលំនៅទាំង៦ ត្រូវបានគេសាងសង់ឡើងវិញ ដោយប្រើប្រាស់មូលនិធិរដ្ឋនៅក្នុងគម្រោងកម្រិតតូច ដើម្បីអភិវឌ្ឍន៍ជំនាញ និងបទពិសោធន៍សម្រាប់ការសាងសង់ធំជាងនេះ នៅពេលខាងមុខទៀត។
អភិបាលក្រុង លោកយូរី បូវ៉ា(Yuriy Bova) បាននិយាយថា ពេលវេលាបានអស់ទៅហើយចំពោះការស្រោចស្រង់ជីវិតឡើងវិញនៅក្នុងក្រុងតូចៗ ឬក៏ត្រូវប្រថុយនឹងការបាត់បង់ជនជាតិអ៊ុយក្រែនរាប់លាននាក់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសទៅនឹងការនិរទេសខ្លួនអចិន្រ្ដៃនៅតំបន់អឺរ៉ុប។
ក្រុមមន្រ្ដីក្នុងក្រុងគីវ ថែមទាំងបានផ្ដល់សញ្ញានៃស្ថានភាពបន្ទាន់ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ជាកិច្ចប្រឹងមួយដែលនឹងត្រូវការថវិការាប់រយពាន់លានដុល្លារ និងមានការពាក់ព័ន្ធច្រើនថែមទៀត ជាមួយនឹងទីកន្លែងសំខាន់ៗដូចជា មន្ទីរពេទ្យ ស្ថានីយអគ្គីសនី និងផ្លូវដែក។
សាលារៀនភាគច្រើនក្នុងក្រុងអូកទឺកា(Okhtyrka) ត្រូវបានគេជួសជុលឡើងវិញដោយដាក់បង្អួច ប្រក់ដំបូល ឬជាជម្រកការពារគ្រាប់នោះ ហើយអ៊ុយក្រែនសូមអរគុណម្ចាស់ជំនួយអន្ដរជាតិដែលបានផ្ដល់ជំនួយអោយអ៊ុយក្រែនមួយភាគធំនោះ៕