
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយកាលពីថ្ងៃទី ១៧ ខែមករាថា ប៉ូឡូញកំពុងបង្កើតផែនការពង្រីកគ្រាប់បែកក្នុងស្រុក និងការផលិតឧបករណ៍យោធា ដើម្បីទ្រទ្រង់ជំនួយសន្តិសុខនាពេលអនាគតដល់អ៊ុយក្រែន ដូចដែលសារព័ត៌រ៉យទ័របានរាយការណ៍។
លោក Sikorski បាននិយាយថា រដ្ឋាភិបាលប៉ូឡូញថ្មី កំពុងពិចារណាលើបញ្ហាទាំងអស់ដែលទាក់ទងនឹងអ៊ុយក្រែនដោយយកចិត្តទុកដាក់បំផុត។
លោករដ្ឋមន្ត្រី បានបន្តថា៖ «យើងកំពុងពិនិត្យមើលជម្រើសអ្វីដែលយើងមានក្នុងការផលិតគ្រាប់រំសេវ និងឧបករណ៍បន្ថែមទៀត និងអ្វីដែលយើងនៅតែមាន នៅក្នុងស្តុករបស់យើង»។
លោកបានបន្ថែមថា ប្រទេសប៉ូឡូញ កំពុងប្រាប់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា ការចំណាយលើការទប់ស្កាត់រុស្ស៊ី ប្រសិនបើអ៊ុយក្រែន ត្រូវបានបរាជ័យ នឹងត្រូវចំណាយច្រើនជាងតម្លៃនៃការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ នាពេលនេះ ទៅទៀត។
លោក Sikorski បាននិយាយថា៖«អ្វីដែលយើងគិត និងទាក់ទងទៅសម្ព័ន្ធមិត្តរបស់យើង គឺការចំណាយលើការរារាំងលោក ពូទីន បន្ទាប់ពីលោកដណ្តើមបានអ៊ុយក្រែន នឹងច្រើនជាងការចំណាយលើការផ្គត់ផ្គង់អ៊ុយក្រែន ដើម្បីការពារខ្លួនយ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងទង្វើឈ្លានពានរបស់លោកនោះ។