
វីដេអូនេះ ដែលអ្នកសារព័ត៌មានព័ត៌មាន Reuters ទទួលបាន និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីការផ្ទុះមួយក្នុងក្រុងដាម៉ា (Dhamar)របស់ប្រទេសយ៉រម៉ែននៅពេលយប់។
អ្នកសារព័ត៌មាន Reuters អាចកំណត់ទីតាំងវីដេអូនេះពីអគារ ស្លាកសញ្ញានិងបង្គោលភ្លើងនៅជិតៗនោះ និងប្លង់ផ្លូវដែលត្រូវគ្នានឹងរូបភាពឯកសារ និងរូបភាពផ្កាយរណបក្នុងតំបន់នោះ។ ហើយអ្នកយកពត៌មានReutersមិនអាចបញ្ជាក់ថាវីដេអូនោះគេថតនៅពេលណានោះទេ។
ទីភ្នាក់ងារព័ត៌មានសាបា (Saba) ដែលគ្រប់គ្រងដោយក្រុមហ៊ូទី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះអាមេរិក និង យន្ដហោះអង់គ្លេស បានដាក់គោលដៅលើតំបន់មួយចំនួនក្នុងប្រទេសយ៉េម៉ែន ដែលមានឈ្មោះខេត្ដដូចជា ហូដេដាស តៃហ្ស៍ ដាម៉ា អាល់បាយដា និងសាអាដា ជាគោលដៅដែលបានរងការវាយប្រហារ។
ក្រុមមន្រ្ដីអាមេរិក បានប្រាប់អ្នកសារព័ត៌មានReutersថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហាមួយលើកទៀតប្រឆាំងនឹងគោលដៅនានារបស់ក្រុមហ៊ូទីក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃពុធម្សិលមិញ៕