កូរ៉េខាងជើង បានសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សមយុទ្ធរួ​មគ្នារបស់អាមេរិក

2024/01/19 05:41:06 pm        166

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រទី១៩មករាសប្ដាហ៍នេះថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន បង្ហាញការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​សមយុទ្ធយោធារួមគ្នានៅសប្តាហ៍នេះ ពីសំណាក់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន។ 

របាយការណ៍បាននិយាយថា ការសាកល្បងប្រព័ន្ធ ហេល-5-23 (Haeil-5-23) ជាឈ្មោះ​ដែល​កូរ៉េ​ខាង​ជើងបាន​ផ្តល់ដល់យានដ្រូន​វាយ​ប្រហារ​ក្រោម​ទឹកដែល​មាន​សមត្ថភាព​បំពាក់​អាវុធ​នុយក្លេអ៊ែរ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវរបស់ក្រសួងការពារជាតិកូរ៉េខាងជើង នៅ​ក្នុង​ដែន​ទឹកក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយពុំមានការបញ្ជាក់កាលបរិច្ឆេទ។    

យោង​តាមទីភ្នាក់ងារសារព័ត៌មាន KCNA អ្នកនាំ​ពាក្យ​ម្នាក់​ដែល​មិនបញ្ចេញ​ឈ្មោះ​របស់​ក្រសួង​នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាព​ប្រឆាំង​នុយក្លេអ៊ែ​ក្រោម​ទឹក​របស់​កងទ័ព​របស់យើង កំពុងត្រូវបានពន្លឿនបន្ថែមទៀត ហើយសកម្មភាពឆ្លើយតបតាមដែនសមុទ្រ និង​ក្រោមទឹកជាច្រើនរបស់ខ្លួននឹងបន្តរារាំងសមយុទ្ធយោធាអរិភាពរបស់កងទ័ពជើងទឹកអាមេរិក និង​សម្ព័ន្ធមិត្តរបស់ពួកគេ។     

កងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើ​សមយុទ្ធ​រួម​គ្នា​រយៈ​ពេល​បី​ថ្ងៃ​ក្នុងសប្តាហ៍នេះរហូតដល់ថ្ងៃពុធទី១៧មករា សប្ដាហ៍នេះ ដោយមាន​ការ​ចូលរួម​ពី​នាវា​ផ្ទុក​យន្ត​ហោះអាមេរិក Carl Vinson ដែលជាផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើន​ការ​ឆ្លើយ​តប​របស់​ពួក​គេចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើងដែលមេដឹកនាំលោក Kim Jong Un បាន​ប្រកាសថាជារដ្ឋមហាអំណាចនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm