ជនពិការក្រីក្រចំនួន៨០នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា

2024/01/19 10:51:35 am        138

មណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មាន​ការ​រៀបចំ​ពិធីបើ​ក​ប្រាក់​របប​គោល​នយោបាយ​ចំពោះជ​នពិការក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយ​ប្រជាពលរដ្ឋពិការភាពប្រមាណ៨០នាក់ បានទទួលប្រាក់របបមួយនេះ ប្រព្រឹត្ត​នៅ​សាល​ប្រជុំមន្ទីរ​អប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី ។

លោក សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និង​ពង្រឹង​ប្រព័ន្ធគាំ​ពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព​ដោយឈរ​លើ​ស្មារតី​មិនបោះបង់ពលរដ្ឋណាម្នាក់ៗ។

លោកបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាព​ងាយ​រងគ្រោះរបស់ជនមានពិការភាព វិសមភាព និងបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ជំនួយ​សង្គម​ ដូច​ជា​ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្កើតមុខរបរ ការ​ចូល​បម្រើការងារ ការស្តាលទ្ធភាពពលកម្មកាយសម្បទា និងសេវា សាធារណៈ​ជា​ច្រើន​ទៀត​ជូន​បងប្អូន​ជន​មានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។ លោក បន្ថែមថា គិត​ចាប់​ពី​ឆ្នាំ​២០១៦​មក​ដល់​បច្ចុប្បន្ន​នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់​របប​គោល​នយោ​បាយ​ជូន​ជនពិការក្រីក្រនៅតាមសហគមន៍ ចំនួន២៥ រាជធានី ខេត្ត ៦៨ក្រុង ស្រុកខណ្ឌ ជន​មាន​ពិការភាព ទទួលរបបសរុបចំនួន ១៩,៤៣០ នាក់ ស្រី៩,៨០៥នាក់។

លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការរៀបចំនាពេលនេះ ជា​សក្ខីភាព​បង្ហាញ​ពី​ការ​គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពបងប្អូនជនពិការ ជាក្រុម​ជន​ងាយ​រង​គ្រោះ ដែលកំពុងទទួលបាន នូវការលើកកម្ពស់តួនាទី ផលប្រយោជន៍ ការការពារសិទ្ធិ និង​ត្រូវ​ការជាចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រ ទាំងជីវភាព ស្មារតី និងសម្ភារៈពីគ្រប់មជ្ឈដ្ឋាន អង្គការ​ដៃ​គូអភិវឌ្ឍន៍សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា មន្ទីរ​បាន​ចុះសម្ភាសន៍ជនមានពិការភាពទូទាំងខេត្តមណ្ឌលគិរី បានចំនួន ១,២៩៨​នាក់​(ស្រី​៥៥០​នាក់​) ក្នុងនោះ ពិការកាយ សម្បទាចំនួន ៦៤២នាក់ ពិការញាណដឹងចំនួន ៤៨៥នាក់ ពិការ​សតិបញ្ញាចំនួន ៦៥នាក់ ពិការផ្លូវចិត្តចំនួន ២៤នាក់ និងពិការផ្សេងៗចំនួន ៤៥នាក់ និង​សម្ភាស​មិន​ពេញ​លេញចំនួន ៣៧នាក់។ ទន្ទឹមនឹងនេះ មន្ទីរបានរៀបចំ​នឹង​ធ្វើការ​ស្នើរ​បប​គោល​នយោបាយ​ពិការក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ ២០២៣ ជូនប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ក្រុង​សែនមនោរម្យមានចំនួន ៨០នាក់ ស្រី ៣៤នាក់ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់ មន្ទីរនឹង​ធ្វើ​ការ​សហការ​ជាមួយ សង្កាត់ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពជនមានពិការក្រីក្រតាមសហគមន៍បន្តទៀត៕ អត្ថបទ៖ ភីរុណ


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am