ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញគាំទ្រនិងលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើនបន្ថែម

2024/01/19 06:27:19 pm        64

ភ្នំពេញ÷ ៖ លោក ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជ ធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់វិស័យឯកជនក្នុងការវិនិយោគបង្កើតផ្សារបោះដុំនិងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើនបន្ថែមទៀតក្នុងគោល បំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជននិងប្រទេសជាតិ។

ការបង្ហាញការគាំទ្របែបនេះរបស់លោកទាំងពីរ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជកររបស់ក្រុម ហ៊ុនចាង វាំង ខេមបូឌា រៀលអ៉ីស្ទេត អ៉ីនវេសមិន ឯ.ក នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ។ ទីតាំងសម្រាប់ក្រុមហ៊ុនបោះដុំ និងលក់រាយផលិតផលកសិកម្ម គឺនៅផ្សារដើមគរថ្មី ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោក នួន ផារ័ត្ន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជករនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីផ្លែផ្កា និងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគនិយាយជារួម និងនិយាយដោយឡែកភាពអំណោយផល និងសក្ដានុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញតែម្ដ។

លោកបានបន្ថែមថា ជាការពិតណាស់ សុខសន្តិភាពបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត និងមិនអាចខ្វះបាន នៅក្នុងការបង្កើតឱកាសនានា និងជំរុញកំណើនសេដ្ឋកិច្ចនាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងនោះក៏មានការរីកចម្រើនលូតលាស់នៃសកម្មភាពអាជីវកម្ម ទេសចរណ៍ ការបន្តកើនឡើងនូវសេចក្ដីត្រូវការក្នុងស្រុក និងភាពល្អប្រសើរនៃពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ាន និងអន្តរជាតិផងដែរ។

អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ «រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិសេសការជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិផលបន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារសម្រាប់កសិផលរបស់កសិករផលិតបាន ហើយយកមកលក់នៅរាជធានីភ្នំពេញ»។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថែរក្សាពូនជ្រំនូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំ ដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្ដោតសំខាន់លើមុំចំនួន៥ គឺទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័យបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ក៏បានយកចិត្តទុកដាក់បន្តទទួលស្គាល់ជាផ្លូវការអំពីតួនាទីមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងនាមជាក្បាលម៉ាស៊ីននៃការជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបញ្ចូលបច្ចេកវិទ្យា ដែលមាននវានុវត្តភាពសំខាន់ៗសំដៅបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចផងដែរ។

លោក ណាំ លីណាល់ បានថ្លែងថា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិទស្និត ហើយកំពុងរីកចម្រើនលើវិស័យ នានាជាច្រើន។ ការប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្តេចធិបតី បានជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាស បង្ហាញពីជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តរក្សាទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។

លោកបានបន្តថា ជាក់ស្ដែងថ្មីៗនេះការរៀបចំអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្នុងដំណើរទស្សនកិច្ចរបស់លោក លី ស៊ូឡឺ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មកកាន់កម្ពុជា។ ពិធីខាងលើនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងវិសាលភាពកិច្ចសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីបម្រើផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជន ទេសចរណ៍រវាងប្រជាជាតិទាំងពីរ ក្នុងនាមជាអារ្យប្រទេសដែលមានវប្បធម៌ដ៏ ចំណាស់យូរលង់ និងឧត្តុង្គឧត្តម និងជាមិត្តល្អចេះជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងកាលៈទេសៈ។

លោក XIE LUPING ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចូល និងនាំចេញកសិកផល និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជាយ៉ាងច្រើន ហើយក្លាយទៅជាមជ្ឈមណ្ឌលចែកចាយសម្រាប់ការជួញដូរកសិផល។

ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិរូបនេះ បានបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិវានឹងនាំចេញផលិតផលមានគុណភាពខ្ពស់នាពេលបច្ចុប្បន្ននេះរបស់កម្ពុជាទៅកាន់ទៅផ្សារពិភពលោក។ ម្យ៉ាងទៀតការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប។ ការរៀបចំផ្សារប្រកបដោយសមហេតុផល ស្តង់ដារ និងត្រឹមត្រូវ ហើយនឹងទំនិញគុណភាពខ្ពស់ និងតម្លៃទាបនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្មនៃទីផ្សារលក់ដុំដ៏ធំរបស់រាជធានីភ្នំពេញ មានភាពប្រសើរឡើង។ ជាពិសេសវាអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងកណ្តាលក្នុងបានយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យ សុវត្ថិភាព ធ្វើឱ្យបរិស្ថានទីក្រុងភ្នំពេញប្រសើរឡើងវិញ ដូច្នេះហើយរាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងខ្លាំងក្លាក្នុងការកសាង និងអភិវឌ្ឍន៍ផ្សារថ្មី។

លោក XIE LUPING បានបញ្ជាក់ថា ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ប្រកបដោយជោគជ័យ ឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងប្រទេសចិន និងតួនាទីរបស់កម្ពុជា ជាប្រទេសដ៏សំខាន់ក្នុង «ខ្សែក្រវាត់មួយ និងផ្លូវមួយ»។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដោះនៅរាជធានីភ្នំពេញ និងការចែកចាយទំនិញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោរការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕ ដោយ ÷ សុផាន់ណា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm