ទាហានអ៊ីស្រាអែល បានបំផ្លាញមជ្ឈមណ្ឌលអាវុធក្រោមដីដ៏ធំមួយដែលក្រុមហាម៉ាសប្រើដើម្បីផលិត និងចែកចាយគ្រាប់រ៉ុក្កែត។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងពលលេខ ៣៦ បានរកឃើញផ្លូវរូងក្រោមដីរាប់សិប ដែលបែងចែកជារោងជាង ដើម្បីបង្កើតមីស៊ីលនៅក្រោមផ្លូវ Salah a-Din នៅតំបន់ហ្កាហ្សាភាគ កណ្តាល។
រូបភាពវីដេអូដែលចេញផ្សាយដោយយោធាអ៊ីស្រាអែល បង្ហាញពីមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើកៅអី និងព្យួរជាជួរនៅតាមជញ្ជាំងនៃផ្លូវរូងក្រោមដី ដែលហ៊ុមព័ទ្ធដោយឧបករណ៍ផលិត និងរទេះរុញ។
ក្រុមហាម៉ាស ត្រូវបានគេនិយាយថា បានប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីចែកចាយអាវុធដល់យុទ្ធជននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ផ្លូវរូងក្រោមដីមួយក្នុងចំណោមផ្លូវរូងក្រោមដីដែលបានរកឃើញ បាននាំចូលទៅក្នុងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលទទួលខុសត្រូវលើការផលិតអាវុធ។
កងកម្លាំងការពារ បានបន្តថា បន្ថែមពីលើ «គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរាប់រយគ្រាប់» ទាហាន បានរឹបអូសធុងគីមី ព័ត៌មានឃោសនារបស់ក្រុមហាម៉ាស និងឧបករណ៍ផ្សេងទៀតក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេលើបណ្តាញក្រោមដី ដែលត្រូវបានគេគិតថា មានប្រវែងរាប់រយម៉ាយ។