សភារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីស្នើច្បាប់ជាមធ្យោបាយបណ្តោះអាសន្ន ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ រហូតដល់ដើមខែមីនា និងបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក ដោយបានបញ្ជូនសេចក្តីស្នើច្បាប់ទៅកាន់ប្រធានាធិបតី លោក Joe Biden សម្រាប់ការអនុម័តចុងក្រោយ។

វិធានការនេះ បានអនុម័តសំឡេង ៣១៤ទល់នឹង១០៨សំឡេង ដោយគណបក្សសាធារណរដ្ឋចំនួន ១០៦នាក់ និងគណបក្សប្រជាធិបតេយ្យ២នាក់ ប្រឆាំង។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាបានអនុម័តយ៉ាងងាយស្រួលនូវសេចក្តីស្នើច្បាប់ ដោយមានសំឡេងឆ្នោត ៧៧ ទល់នឹង១៨សំឡេង មុនថ្ងៃផុតកំណត់នៅចុងសប្តាហ៍នេះ។

ព្រឹទ្ធសភាដែលភាគច្រើនជាគណបក្សលទ្ធិប្រជាធិបតេយ្យ ហើយសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ គឺនៅឆ្ងាយពីការអនុវត្តកាតព្វកិច្ចជាមូលដ្ឋានរបស់ពួកគេក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ដោយសមាជិកសភា កំពុងប្រញ៉ាប់ប្រញាល់ ដើម្បីរក្សាឲ្យនៅបន្តផ្តល់ពេលវេលាបន្ថែមដល់ពួកគេដើម្បីអនុម័តសេចក្តីស្នើច្បាប់ ពេញមួយឆ្នាំ។