អតីតប្រធានាធិបតីលោក Donald Trump កំពុងជំរុញតុលាការកំពូលអាមេរិកឲ្យដកសេចក្ដីសម្រេចរបស់តុលាការកំពូលរដ្ឋ Colorado ដែលបានដកឈ្មោះលោកចេញពីសន្លឹកឆ្នោតរបស់រដ្ឋនេះ។

លិខិតដាក់ជូនដោយក្រុមមេធាវីរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តុលាការកំពូលបានបង្ហាញពីជម្លោះរបស់ពួគេ ចំពោះមូលហេតុដែលតុលាការរដ្ឋនេះ បានប្រព្រឹត្តិខុស នៅពេលខ្លួនបានចេញសេចក្ដីសម្រេចមិនធ្លាប់មានកាលពីខែមុន។

ក្រុមមេធាវីរបស់លោក Trump បានតវ៉ាថា តុលាការគួរតែលុបចោលការសម្រេចចិត្តរបស់រដ្ឋ Colorado ព្រោះលោក Trump មិនជាប់ពាក់ព័ន្ធនឹងករណីដូចបានចែងនៅក្នុងមាត្រាទី៣នោះទេ ខណៈដែលអតីតប្រធានាធិបតីរូបនេះ មិនមែនជាមន្ត្រីស្ថិតក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកទេ។ ហើយបប្រសិនបើលោក Trump ជាប់ពាក់ព័ន្ធនឹងមាត្រាទី៣នេះ លោកពុំបានជាប់ពាក់ព័ន្ធទៅនឹងករណីណាមួយ ដែលចាត់ទុកថាជាជនបះបោរនោះទេ។

កិច្ចខិតខំប្រឹងប្រែងនេះ ក្រុម Trump បានលើកឡើងថា ទង្វើរនេះ នឹងធ្វើឱ្យមានភាពចលាចល និងបាត់បង់សណ្ដាប់ធ្នាប់ ប្រសិនបើតុលាការរដ្ឋ និងមន្ត្រីរដ្ឋផ្សេងទៀត យកគំរូតាមរដ្ឋ Colorado ហើយមិនរាប់បញ្ចូលបេក្ខភាពប្រធានាធិបតីដែលទំនងមកពីគណបក្សសាធារណរដ្ឋពីសន្លឹកឆ្នោតរបស់ពួកគេ។
តុលាការកំពូលរដ្ឋ Colorado កាលពីខែមុនបាននិយាយថា លោក Trump គ្មានមានសិទ្ធិឈរឈ្មោះតាមរដ្ឋធម្មនុញ្ញសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ នេះ ទេ ដោយសារការហាមប្រាមរបស់វិសោធនកម្មទី ១៤ លើក្រុមបះបោ រគ្របដណ្តប់លើការប្រព្រឹត្តរបស់លោកកាលពីថ្ងៃទី៦ខែមករា ឆ្នាំ ២០២១នៅវិមានកាពីតូល៕