ក្រុមជនសង្ស័យចំនួន១៨នាក់ ត្រូវបាននគរបាលធ្វើការបង្ហាញមុខជាសាធារណៈ​ពាក់ព័ន្ធ​ករណីកាប់ប្លន់

2024/01/19 07:45:30 pm        334

ក្រុមជនសង្ស័យចំនួន១៨ នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាព​កាប់​ប្លន់​យ៉ាង​សកម្ម​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

ជនសង្ស័យជាក្រុមក្មេងទំនើងនិងជាក្រុមដែលកាប់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវ​បាន​កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​សហការ​ជាមួយ​នឹង​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី​កាប់​ប្លន់ និង​ហិង្សាមានស្ថានទម្ងន់ទោស។

ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨នាក់នេះកម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវ​ឃាត់ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៤ នៅចំណុចផ្សេងៗគ្នា ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ។ មកពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយ ក្រុម​ជន​សង្ស័យបានធ្វើសកម្មភាព ធ្លាក់ប្លន់យកម៉ូតូនិងកាប់ជនរងគ្រោះអោយរងរបួសផងនោះ។

សូមបញ្ជាក់ផងដែរនៅក្នុងរង្វង់ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨ នាក់​នេះ​កម្លាំង​ជំនាញ បានដករហូតវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិតប៉័ងតោចំនួន០៣ និងម៉ូតូចំនួន០៩ គ្រឿង​ផងដែរ។

បញ្ជាក់ផងដែរកាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៤ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញ​ពី​ក្លឹប​មួយ​កន្លែង ជិះតាមបណ្ដោយផ្លូវលេខ៩៩R នៅម្ដុំទួលសង្កែ ពេលនោះស្រាប់​តែ​មាន​ក្រុម​ជន​សង្ស័យមួយក្រុមមានគ្នាជាង ១០ នាក់ជិះម៉ូតូ ៥គ្រឿង ស្រែកថាកាប់កាត់សាញ ភ្លាម​នោះ​ក្រុម​ជនសង្ស័យបានជិះម៉ូតូតាមជនរងគ្រោះដោយធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឲ្យដួល ហើយ​យក​កាំបិត​បុ័ងតោ គប់ទៅលើជនរងគ្រោះ តែសំណាងល្អមិនត្រូវ ហើយក្រុមជន​សង្ស័យ​ផ្សេង​ទៀត​បាន​រើស​ដុំ​ថ្ម​តាមផ្លូវគប់ទៅលើជនរងគ្រោះម្នាក់ទៀតរងរបួសជើង។ បន្ថែមទៀ​ត​នោះ​ក្រុម​ជន​សង្ស័យ​ផ្សេង​ទៀត​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ខ្នង​ហើយ​និងបានយកកាំបិតទៅកាប់កំទេចម៉ូតូរបស់ជនរងគ្រោះផងដែរ។

បច្ចុប្បន្នក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង១៨ នាក់នេះជាសាធារណៈ រួចកម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​អស់​ដើម្បី​ទៅ​អយ្យ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm