ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិតរវាងកម្ពុជា-បារាំង នឹងជំរុញឱ្យ​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

2024/01/19 07:56:44 pm        261

បារាំង៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​​នឹង​លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាស នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែង​នូវ​កិច្ច​ស្វាគម​ន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុង​ចំណោម​បណ្តា​ប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្នុង​នា​ម​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុង​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។

បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេច​ធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់​បម្រើ​ឱ្យ​ការ​បណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅ​ក្នុងតំបន់អាស៊ី ខណៈដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ដ៏​យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែល​មាន​ប្រជាជន​ប្រើ​ប្រាស់​ភាសាបារាំងជាច្រើន។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និង​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស​ទំនាក់​ទំនង​រវាង​សា្ថប័ន​នីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៅ​ក្នុង​វិស័យ​អប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។

ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នា​ឱកាស​នេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជា​របៀប​វារៈ​សំខាន់​មួយ​ផង​ដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយ​សង្ឃឹម​ថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយ​ចំពោះ​វិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​សមាជិក​សកម្មរ​បស់​អង្គការ​នៃ​បណ្តា​ប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់​ឱ្យ​កាន់​តែរីក​ចម្រើន​ប្រសើរ​ឡើង​យ៉ាង​ប្រាកដ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm