មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យសកម្មភាពការងារ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

2024/01/19 09:06:43 pm        218

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២គណៈកម្មការចំពោះកិច្ច បានដឹកនាំប្រតិភូចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពីប្រសិទ្ធិភាពការងារមួយចំនួន។

ឯកឧត្តម សៀក សុជាតិ ក្រៅពីលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប បានលើក​ឡើងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជា ច្រកទ្វារព្រំដែនដែលមាន​ភ្ញៀវជាតិ អន្តរជាតិចេញចូលច្រើន ពិសេសប្រជាពលរដ្ឋខ្មែរដែលជាអាជីវករចូលព្រឹក វិលល្ងាចលក់ដូរ​ក្នុងផ្សាររុងក្លឿ និងផ្សារដទៃទៀតក្នុងប្រទេសថៃ ។ សកម្មភាពចេញចូលនេះ បានបង្កជាសកម្មភាពមមាញឹកដល់ច្រក និងសមត្ថកិច្ច។

ឯកឧត្តម បានបន្ដថា ទោះបីជាស្ថិតក្នុងភាពមមាញឹកយ៉ាងណាក៏ដោយ សមត្ថកិច្ចច្រកទ្វារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឱ្យអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យ​ការបំពេញបែបបទ និងការងារប្រថាប់ត្រាបានលឿនរហ័ស និងមិនមានការកកស្ទះ ដែលជាហេតុនាំ​ឱ្យមានការ​យឺតយ៉ាវ​ដល់ការឆ្លងកាត់របស់ភ្ញៀវ និងពលរដ្ឋជាអាជីវករ។

ជាមួយនោះឯកឧត្តម សៀក សុជាតិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង​ភាពរីកចម្រើនដែលផ្តើមចេញពីកត្តាសុខសន្តិភាពដែលរកបានដោយកម្ររបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានប្រកាសអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ​ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត មន្ត្រីរាជការក៏ដូចសមត្ថកិច្ចមានភាពងាយស្រួល និងលឿនរហ័ស​ដោយមានការ​រីកចម្រើននៃបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន​ឱ្យដឹងផងដែរថា ​បច្ចុប្បន្នប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមនូវបញ្ជរចំនួន១៤បន្ថែមទៀត ក្នុងនោះ៥បញ្ជរនៅផ្នែកបណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង៩ បញ្ជរទៀតសម្រាប់ប្រថាប់ត្រា(ចេញ០៥ ចូល០៤) ដែលបញ្ជរទាំងនេះបានសង់ស្របតាមដង​ផ្លូវ​ក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិះគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា គោលបំណងដែលប៉ុស្តិ៍សាងសង់​បញ្ជរប្រថាប់ត្រាបណ្ណព្រំដែនបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាបណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូល​ប្រទេស ឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ​ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ​ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm